Home ព័ត៌មានជាតិ បង្កើនការយល់ដ...

បង្កើនការយល់ដឹង និងការអប់រំ ពីគន្លឹះសំខាន់ៗ ដើម្បីទទួលបាន នូវការរស់នៅប្រកបដោយសុខភាពល្អ

ដោយៈសុផល/ភ្នំពេញ៖ ជីវិតប្រកបដោយសុភមង្គល និងសុខភាពល្អ ត្រូវចាប់ផ្តើម ជាមួយ នឹងការបរិភោគអាហារូបត្ថម្ភត្រឹមត្រូវនិងទម្លាប់នៃការរស់នៅល្អ។គ្រប់ៗគ្នា ជឿ ថាអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ប្រៀបដូចជាឱសថដ៏មានប្រសិទ្ធភាព បំផុតក្នុងការថែរក្សាសុខភាពរបស់មនុស្សយើង។

ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការរស់នៅប្រកបដោយសុខភាពល្អ ក្រុមហ៊ុន ណេសត្លេ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុត នៅលើ ពិភពលោកបានរៀបចំកម្មវិធី “ដំណើរទេសចរណ៍ ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ “  ដែលនឹងធ្វើដំណើរទៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ រៀងរាល់ថ្ងៃចាប់ពីថ្ងៃទី៤ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។

កម្មវិធីដំណើរទេសចរណ៍នេះមានគោលបំណងបង្កើនការយល់ដឹង និងការអប់រំ ដោយ ផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីទទួលបាននូវការរស់នៅប្រកបដោយសុខភាពល្អ និងជីវិត កាន់តែសកម្មជាងមុនតាមរយៈការជ្រើសរើសអាហារូបត្ថម្ភដែលត្រឹមត្រូវ ដើម្បីជួយ ទ្រទ្រង់ ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់ឲ្យបានល្អបរិបូរណ៌។

កម្មវិធីដំណើរទេសចរណ៍នេះនឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃតាមផ្សារនានាជាច្រើននៅ ទូទាំងប្រទេស    ដោយផ្តល់ជូននូវការអប់រំសុខភាពជាច្រើនរួមមាន៖ ពិនិត្យសន្ទស្សន៍ ម៉ាស់រាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់ សម្ពាធឈាម និងការធ្វើតេស្តឆ្អឹង រួមនឹងដំបូន្មានសំខាន់ៗដោយផ្អែក លើលទ្ធផលនៃ ការធ្វើតេស្តដោយឥតគិតថ្លៃហើយទម្លាប់នៃការហាត់ប្រាណប្រចាំថ្ងៃក៏នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះផងដែរ។

ពេញមួយខែតុលា វិច្ឆិកានិងខែធ្នូព្រឹត្តិការណ៍នេះនឹងបន្តធ្វើដំណើរទៅកាន់បណ្តា ខេត្ត- ក្រុងទាំង១៤ រួមមាន៖ ភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត កំពង់សោម កំពង់ស្ពឺ កំពង់ ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ ឆ្នាំង។ ណេសត្លេ សូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួមក្នុងកម្មវិធីនេះ ឲ្យបានគ្រប់ៗគ្នា កុំបីអាក់ខាននៅតាមទីតាំងដែលនៅជិតលោកអ្នកបំផុត។

កម្មវិធីណេសត្លេ សុខភាពល្អ ផ្ទះរីករាយប្រៀបដូចជាកន្លែងមួយដែល គ្រួសារនីមួយ ៗ អាចចែករំលែកនូវរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់សម្បូរដោយគុណប្រយោជន៍ ចំពោះ សុខ ភាព ដើម្បីទ្រទ្រង់ជីវិតរបស់ពួកគាត់ ដូច្នេះសមាជិកគ្រួសារម្នាក់ៗអាចរស់នៅ ប្រកប ដោយសុខភាពល្អតាមរយៈការបរិភោគអាហារដែលមានជីវជាតិ ហើយជាផ្ទះ ដែលពោរ ពេញទៅដោយភាពរីករាយ និងសុភមង្គល។

ណេសត្លេ មានបេសកកម្មលើកកម្ពស់គុណភាពជីវិត និងរួមចំណែកធ្វើឲ្យសុខភាព របស់ប្រជាជនកាន់តែប្រសើរ។ ដូច្នេះ ណេសត្លេ សង្ឃឹមថា ប្រជាជនកម្ពុជានឹងបាន​យល់ដឹង​កាន់តែច្បាស់នៅពេលសម្រេចចិត្តជ្រើសរើសផលិតផល​ណាមកទទួល​ទាន​ជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពល្អ បន្ទាប់ពីពួកគាត់បានចូលរួមក្នុង​កម្មវិធី​ដ៏​មាន​សារសំខាន់មួយនេះ៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោក​អេ​ឡុន ម៉ាស ឥឡូវ​ជា​ម...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ជប៉ុន​និង​ចិន​ចាប់ផ្តើម​ក...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...

ឡាន​ដឹក​ថ្ម​បុក​ម៉ូតូ​មួយ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​:...