Home ព័ត៌មានអន្តរជាតិ លោកត្រាំប្រាប...

លោកត្រាំប្រាប់ពលរដ្ឋអាម៉េរិកកុំឱ្យខ្លាចកូវីដ១៩ ខណៈគាត់វិល មកសេតវិមានវិញ

ប្រធានាធិបតីដូណាល់ ត្រាំ បានប្រាប់ពលរដ្ឋអាម៉េរិក “ឱ្យចេញទៅក្រៅ” ហើយកុំខ្លាចជំងឺកូវីដ១៩ ខណៈដែលលោកវិលត្រឡប់ទៅកាន់សេតវិមាន កាលពីថ្ងៃចន្ទទី៥តុលា បន្ទាប់ពីស្នាក់នៅមន្ទីរពេទ្យរយៈពេល ៣ យប់ដើម្បី ទទួលការ ព្យាបាលវីរុសកូរ៉ូណានិងដកម៉ាស់វះកាត់ពណ៌សរបស់គាត់ចេញដើម្បីថតរូប។

នៅពេលសួរថាតើគាត់មានអារម្មណ៍យ៉ាងណា នៅពេលទៅដល់សេតវិមាន កន្លែងដែលបុគ្គលិករបស់គាត់បានរងការវាយប្រហារដោយជំងឺឆ្លងនិងយុទ្ធនាការបោះឆ្នោតឡើងវិញរបស់គាត់ត្រូវបានគ្របដណ្តប់ដោយជំងឺរាតត្បាតនោះ លោកត្រាំ បាននិយាយថា “ល្អមែនទែន” នេះបើយោងតាមរបាយការណ៍របស់អ្នកកាសែតម្នាក់ ដែលនិយាយអំពីការវិលត្រឡប់របស់គាត់ ជំនួសមុខឱ្យប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ទៀត។

លោកត្រាំបានពាក់ម៉ាស់នៅពេលគាត់ដើរចេញពីឧទ្ធម្ភាគចក្រដែលបានដឹកគាត់ចេញពីមន្ទីរពេទ្យយោធានៅខាងក្រៅទីក្រុងវ៉ាស៊ីនតោន ហើយឡើងជណ្តើរនៃអគារផតទីកូខាងត្បូងនៃសេតវិមាន កន្លែងដែលគាត់ដោះម៉ាស់ ចេញ ហើយថតរូប គ្រវីដៃ គោរព និងលើកមេដៃ។

បន្ទាប់មក ទូរទស្សន៍បានបង្ហាញ គាត់ដើរចូលក្នុងសេតវិមាន ទាំងម៉ាស់កំពុងនៅ ក្នុងហោប៉ៅ។

ប្រធានាធិបតីបក្សសាធារណរដ្ឋដែលឈរឈ្មោះបោះឆ្នោតឡើងវិញទល់នឹងបេក្ខជនបក្សប្រជាធិបតេយ្យលោកចូ បាយដិន នៅក្នុងការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកា ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រវ៉ាល់ធឺរីដកាលពីថ្ងៃសុក្រ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញមានជំងឺកូវីដ១៩។

លោកត្រាំនិយាយនៅក្នុងសារជាវីដេអូថតទុកមុនថា “កុំឱ្យវាគ្របសង្កត់លើអ្នក។ កុំខ្លាចវា។ យើងនឹងត្រឡប់ទៅធ្វើការវិញ។ យើងនឹងចេញទៅក្រៅ។ កុំទុកឱ្យវា គ្របសង្កត់លើជីវិតរបស់អ្នក។ តោះចេញទៅក្រៅឱ្យប្រយ័ត្នប្រយែង”។

ជំងឺកូវីដបានសម្លាប់មនុស្សជាង ១ លាននាក់នៅទូទាំងពិភពលោកនិងជាង ២០៩.០០០ នាក់នៅសហរដ្ឋអាម៉េរិក ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុត នៅក្នុងប្រទេសមួយ។

ក្រុមគ្រូពេទ្យរបស់ត្រាំបានប្រាប់អ្នកយកព័ត៌មាននៅមុខមន្ទីរពេទ្យថា លោកប្រធានាធិបតីអាយុ ៧៤ ឆ្នាំរូបនេះមិនមានអាការគ្រុនក្តៅក្នុងរយៈពេលជាង ៧២ ម៉ោងហើយកម្រិតអុកស៊ីសែនរបស់គាត់គឺធម្មតា។ ទោះយ៉ាងណាក្រុមវេជ្ជបណ្ឌិត បានបដិសេធមិនពិភាក្សាអំពីផលវិបាកដែលជំងឺអាចបង្កដល់សួតរបស់លោកប្រធានាធិបតីឬក៏លាតត្រដាងថាតើលោកត្រាំបានតេស្តអវិជ្ជមានវិញពេលណានោះទេ។ អាការរបស់លោកត្រាំនឹងត្រូវតាមដាននៅក្នុងសេតវិមាន៕ ដោយ ៖ កញ្ញាដាលីស/Ha

លោកត្រាំត្រឡប់មកធ្វើការនៅសេតវិមានវិញកាលពីថ្ងៃចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...