បុរសអាម៉េរិកនិងអង់គ្លេស៣នាក់ឈ្នះពានរង្វាន់ណូបែលវេជ្ជសាស្ត្រសម្រាប់ការរកឃើញជំងឺរលាកថ្លើមប្រភេទC

គណៈវិនិច្ឆ័យពានរង្វាន់ណូបែលបាននិយាយថា ជនជាតិអាម៉េរិកឈ្មោះ ហាវី អាល់ទ័រ និង ឆាល រ៉ាយ រួមជាមួយជនជាតិអង់គ្លេសឈ្មោះ ម៉ៃឃើល ហូតុន បានឈ្នះពានរង្វាន់ណូបែលវេជ្ជសាស្ត្រកាលពីថ្ងៃចន្ទទី៥តុលាសម្រាប់ការរកឃើញវីរុសរលាកថ្លើមប្រភេទ C ដោយបានត្រួសត្រាយផ្លូវសម្រាប់ការព្យាបាល។

អ្នកទាំងបីត្រូវបានផ្តល់កិត្តិយសចំពោះ “ការចូលរួមចំណែកយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺថ្លើម ជាបញ្ហាសុខភាពពិភពលោកដ៏ធំមួយដែលបណ្តាលឱ្យមានជំងឺក្រិនថ្លើមនិងមហារីកថ្លើមចំពោះមនុស្សជាច្រើននៅជុំវិញពិភពលោក”។

អង្គការសុខភាពពិភពលោកប៉ាន់ប្រមាណថាមានអ្នកឆ្លងជំងឺរលាកថ្លើមប្រភេទ C ប្រមាណ ៧០ លាននៅទូទាំងពិភពលោក ដែលបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ៤០០.០០០ នាក់ជារៀងរាល់ឆ្នាំ។ អាការៈរបស់ជំងឺរលាកថ្លើមគឺមិនសូវមានចំណង់អាហារ ក្អួត អស់កម្លាំង និងស្បែកឡើងលឿង។

គណៈកម្មាធិការណូបែលបាននិយាយថា ដោយសារការរកឃើញរបស់អ្នកទាំងបីនេះហើយ ទើបនាំឱ្យមានការធ្វើតេស្តឈាមរកមេរោគថ្លើម “ដោយបានលុបបំបាត់ជំងឺថ្លើមក្រោយឆ្លងទន្លេនៅតាមតំបន់ជាច្រើននៃពិភពលោក ដែលធ្វើឱ្យប្រសើរឡើងនូវសុខភាពពិភពលោក”។

ការរកឃើញរបស់ពួកគេបានអនុញ្ញាតឱ្យមានការផលិតយ៉ាងឆាប់រហ័សនូវថ្នាំប្រឆាំងវីរុស ដែលបង្កឱ្យមានជំងឺរលាកថ្លើមប្រភេទ C ៕ ដោយ ៖ កញ្ញាដាលីស

បុរសទាំងបីនេះហើយជាអ្នករកឃើញជំងឺរលាកថ្លើមប្រភេទC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular