ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះងាយកើតនូវបញ្ហាភ្លាំងភ្លាត់ណាស់គប្បីចេះមើលមុខក្រោយឱ្យបានល្អទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះយករឿងរាវដាក់ខ្លួននាំបាត់បង់ចំណូលឥតអំពើ។ការរស់នៅមានភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។
រីឯបញ្ហាស្នេហាកំលោះក្រមុំត្រូវមានការប្រយ័ត្នប្រយែងពីការវាចាសម្តីទៅរកគ្នាបន្តិចព្រោះងាយកើតរឿងរាវចម្រូងចម្រាសណាស់៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងឆ្លើយតបនូវផ្លែផ្កាគ្រាន់ជាទីកក់ក្តៅហើយ ពិសេសធ្វើច្រើនទទួលបានផលច្រើនថែមទៀត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការរក ផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផងដែរហើយបើចង់ជួញផ្លូវឆ្ងាយផងជាការ ប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញគ្រាន់ត្រជាក់ចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពត្រជាក់ត្រជុំនិងកំពុងលូតលាស់ទៅមុខគួរជាទីកក់ក្តៅ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកប្រឈមបញ្ហានឿយហត់ ប៉ុន្តែការសប្បាយចិត្តនោះក៏ មានច្រើនផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ហើយត្រូវទូរទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្តិភាពប៉ុន្មានទេពិសេសការធ្វើដំណើរផ្លូវឆ្ងាយតែម្តង។
សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេពិសេសងាយកើតនូវ បញ្ហាច្រើនផង។ការប្រកបការងារវិញឃើញថាមិនសូវជឿនលឿទៅមុខទេពិសេសងាយមានបញ្ហាចោមរោមថែមទៀត។ការបំពេញការងារជួបបញ្ហាលំបាកនិងពិសេសមានរឿងរាវច្រើនត្រូវឆ្លងកាត់។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្ន ប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនខ្លួនដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានទាំងផ្អែមល្ហែមនិងជូរចត់កំពុងនៅលាយឡំគ្នា៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីមានភាពប្រទាំងប្រទើសនិងក្រុម មនុស្សចាប់កំហុសច្រើន។ក្រៅពីនេះលោកអ្នកត្រូវប្រយ័ត្នសម្តីថ្លាថ្លែងទៅកាន់ក្រុម មនុស្សផងទាំងពួងព្រោះពុំផ្តល់ផលល្អទេមានតែការហុចផលអាក្រក់ច្រើនជាង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះជួបការលំបាកម្តេចម្តាតែក៏អាចចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរត្រូវប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការខ្វាយខ្វល់ព្រោះតែការគិតច្រើនម្នាក់ឯង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះការបំពេញការងារឃើញថាមានការជឿនលឿនតិចតួចហើយបើខូចខាតនោះច្រើនធ្ងន់ធ្ងរផងគប្បីមានការប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការធ្វើជំនួញឆ្ងាយជិតមានការរីកលូតលាស់ជាសន្សឹមៗទៅមុខហើយទោះធ្វើអ្វីក៏ហុចផ្លែផ្កាមក វិញខ្លះៗគួរជាទីពេញចិត្តដែរ។ការធ្វើដំណើរទៅទិសខាងពាយ័ព្យចូរប្រយ័ត្នក្រុមមនុស្ស បង្កហេតុឬតាមយាយីដោយប្រការណាមួយ។
រីឯសេចក្តីស្នេហាប្រុសស្រីចូរកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្ល៉ោះវិវាទឥតឈប់ឈរ ប៉ុណ្ណោះ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នាថ្ងៃនេះបើមានកិច្ចការងារអ្វីលោកអ្នកអាចសម្រុកពេញទីបាបហើយពីព្រោះថាផលតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ប្រពៃម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរឬទិញទីកន្លែងលក់ដូរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅ និងត្រឡប់ មកវិញ ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់និងផ្អែមល្ហែមប្រៀបបានទៅនឹងទឹកឃ្មុំ៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមានកិច្ចការងារអ្វីគប្បីពិភាក្សាជាមួយអ្នកដទៃឱ្យបានល្អទើបគ្មានបញ្ហាអាក្រក់ណាមួយចូលមកក្បែរខ្លួនកើត។អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់កាសច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹងដូចអូសឬស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើត មានជម្លោះវិវាទគ្នាថែមទៀត។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានដំណើរថយក្រោយដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ ការបែកបាក់៕
ឆ្នាំវក
រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះបន្តិចពិតមែន ប៉ុន្តែរាល់កិច្ចការងារបើមាន ការប៉ះទង្គិចនោះត្រឹមបន្តិចបន្តួចប៉ុណ្ណោះទេ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានទេគប្បីប្រយ័ត្នប្រយែង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីចូរប្រយ័ត្នក្រុមមនុស្សចាក់ដោតនាំកើតជម្លោះវិវាទណាមួយកើតឡើង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ថ្ងៃនេះលោកអ្នកត្រូវរែកពន់ផលលំបាកនិងស្មុគស្មាញច្រើនតែយ៉ាងណាបើលោកអ្នកអត់ធ្មត់តស៊ូរើមានៈនោះក៏តែងទទួលជោគជ័យដែរ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផ្លែផ្កាទទួលបានមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេនិងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការអ្វីមួយតែងជឿនលឿនទៅមុខហើយពិសេសទទួលផលល្អនាពេលក្រោយថែមទៀត។ ក្រៅពីនេះបើលោកអ្នកខ្លះជួបបញ្ហារឿងរាវដោះស្រាយមិនចេញពីបញ្ហាអ្វីមួយកាលពីមុនមក ពេលនេះអាចមានវិធីសម្រាប់ការរកច្រកចេញទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូលប៉ុន្តែការចំណាយមានខ្ពស់និងធូរណាស់។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើនចូរប្រយ័ត្នឈានដល់ផ្លូវបំបែកណាមួយព្រោះតែចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬមានដំណឹងអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពស្រស់ស្រាយនិងក្រុមមនុស្សជួយជ្រោមជ្រែង។
រីឯសេចក្តីស្នេហាប្រុសស្រីមានភាពភ្លឺថ្លានិងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕