ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារអត្តឃាតមួយសំដៅទៅលើអភិបាលខេត្តអាហ្វហ្គានីស្ថានបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន៨នាក់កាលពីថ្ងៃចន្ទទី៥តុលា ខណៈដែលប្រធានាធិបតីអាហ្វហ្គានីស្ថានបានធ្វើទស្សនកិច្ចនៅប្រទេសកាតា កន្លែងដែលកិច្ចពិភាក្សាសន្តិភាពរវាងមន្ត្រីរបស់លោកជាមួយក្រុមតាលីបង់ កំពុងធ្វើឡើង។
មនុស្ស ២៨នាក់បានរងរបួសនៅពេលដែលអ្នកវាយប្រហារនោះបានបើករថយន្តដែលផ្ទុកគ្រឿងផ្ទុះ ចូលទៅក្នុងក្បួនរថយន្តរបស់ លោករ៉ាម៉ាទូឡា យ៉ាម៉ាល់ អភិបាលខេត្តឡាកម៉ាន ។
អ្នកនាំពា្យអភិបាលខេត្តបាននិយាយប្រាប់សារព័ត៌មានAFPថា ” លោកអភិបាលខេត្ត បានកំពុងបើករថយន្តទៅការិយាល័យរបស់លោក នៅពេលដែលរថយន្តរបស់លោក ត្រូវបានបុក។៤នាក់ក្នុងចំណោមអង្គរក្សច្រើននាក់របស់លោក និងជនស៊ីវិល៤នាក់ បានស្លាប់និង ២៨ នាក់បានរងរបួស ដោយភាគច្រើនជាជនស៊ីវិល “។
លោកបានបន្ថែមថា អភិបាលខេត្តនេះ មិនបានរងរបួសទេ។
ការវាយប្រហារនេះបានកើតឡើងខណៈដែល ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក អារ៉ាហ្វ ហ្កានី បានទៅដល់ទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃចន្ទដើម្បីជួបជាមួយក្រុមមន្ត្រីកាតា គឺ៣ សប្តាហ៍បន្ទាប់ពីការចាប់ផ្តើមការចរចាសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងក្រុមតាលីបង់៕

មនុស្ស២៨នាក់បានរងរបួសនៅក្នុងការវាយប្រហារលើក្បួនរថយន្តអភិបាលខេត្ត