កម្ពុជាបានប្រែក្លាយតំបន់ការពារធម្មជាតិដែលមានសក្តានុពលទេសចរណ៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិ

ដោយ៖ដេប៉ូ/ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងថា នាពេលបច្ចុប្បន្ននេះ​រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយប្រែក្លាយតំបន់ការពារធម្មជាតិដែល មានសក្តានុពលទេសចរណ៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន  ចូលរួមអភិវឌ្ឍន៍ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិនិងជីវចម្រុះ។

ថ្លែងក្នុងពេលចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ជនជាតិដើមភាគតិចនៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី៣និងទី៤ខែតុលាឆ្នាំ២០២០កន្លងមកលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានឱ្យដឹងថាបច្ចុប្បន្ននេះ គោលនយោបាយរបស់រាជរដ្ឋាភិបាល​នេះបានក្លាយជាការពិតហើយបាននិងកំពុងតែអនុវត្តនិងផ្តល់ផ្លែផ្កា ខណៈក្រសួង​ស្ថាប័នពាក់ព័ន្ធបាននិងកំពុងជំរុញនិងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ តំបន់ ការពារធម្មជាតិនានាដែលពោរពេញ ដោយសក្តានុពលទេសចរណ៍។

 លោករដ្ឋលេខាធិការបានមានប្រសាសន៍ដែរថា “ គ្រាន់តែនៅក្នុងខេត្តមណ្ឌល គិរីតែមួយមានតំបន់ទេសចរណ៍ធម្មជាតិ ដែលកំពុងដំណើរការមានចំនួនជាង ៣០ កន្លែងដែលរួមមានភ្នំ ទឹកជ្រោះ ព្រៃឈើ និងសត្វព្រៃ និងវាលស្មៅជាដើម។ ខេត្តមណ្ឌលគិរីមានតំបន់ដែនជម្រកសត្វ ព្រៃចំនួន ៥ រួមមានដែនជម្រក​សត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃលំផាត់ និងរបៀងអភិរក្សជីវចម្រុះ​ឦសានដែលមានផ្ទៃដីសរុបទំហំជាង ១,១លានហិកតា មានតំបន់ច្រើនដែលមាន សក្តានុពលដែលអាចក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិបន្ថែមទៀតសម្រាប់ទាក់ទាញភ្ញៀវទេសចរ”។

បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការ ក្រសួងបរិស្ថាននៅក្នុងដែនជម្រកសត្វព្រៃ កែវសីមាមានទឹកធ្លាក់ធម្មជាតិប្រកបដោយទេសភាពដ៏ល្អស្អាតគួរជាទីទាក់ទាញចំនួន ១០ កន្លែងដូចជាទឹកធ្លាក់លែងអង លែងឃិនជាដើម ហើយបច្ចុប្បន្ននេះ ក្រសួង បរិស្ថាននិងអង្គការសមាគមអភិរក្សសត្វព្រៃ WCS ដែលជាដៃគូក្នុងការងារការពារនិងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា បាននិងកំពុង​ផ្តល់ការគាំទ្រទាំងស្មារតី និង បច្ចេកទេសដល់ប្រជាសហ គមន៍ដើម្បីបង្កើតសហគមន៍​ទេសចរណ៍ធម្មជាតិ។ សហគមន៍ទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹង​ស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំងក្នុងគម្រោងអភិរក្សសត្វស្វាកន្ទុយស​និងសត្វទោចថ្ពាល់លឿងបាននិង កំពុងទាក់ទាញភ្ញៀវទេសចរជាពិសេសភ្ញៀវ​ទេសចរបរទេសមកទស្សនាសត្វកម្រនៅលើពិភពលោកនេះ។ ក្នុងមួយឆ្នាំ ២០១៩ កន្លងទៅ សហគមន៍ទេសចរណ៍ ធម្មជាតិអណ្តូងក្រឡឹងបានទទួលភ្ញៀវ ទេសចរប្រមាណជាង ៤៥០នាក់ បានចំណូលជាង ១៧០០០ ដុល្លារអាម៉េរិក ហើយចំណូលទាំងនេះបានធ្លាក់ទៅដល់ដៃប្រជាសហគមន៍។ 

លោកថាដែនជម្រកសត្វព្រៃកែវសីមាមិនត្រឹមតែមានសារសំខាន់ជាអន្តរជាតិសម្រាប់ការអភិរក្សប្រភេទសត្វ រុក្ខជាតិកម្រនៅលើពិភពលោកនោះទេ ប៉ុន្តែជាទីកន្លែង​ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ព្រោះមានទីតាំងព័ទ្ធទីរួមខេត្តមណ្ឌលគិរី និងមានរុក្ខជាតិកម្រ និងផ្កាព្រៃចម្រុះពណ៌ ដ៏ស្រស់ស្អាត មានទឹកធ្លាក់ធម្មជាតិ។

 ជាមួយគ្នានេះលោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ការអញ្ជើញ មកទស្សនាកម្សាន្តនៅតាមសហគមន៍ ទេសចរណ៍ធម្មជាតិនានានឹងជួយគាំទ្រ ដល់ការងារអភិរក្ស បង្កើតសេដ្ឋកិច្ចនៅ មូលដ្ឋាន បង្កើតជម្រើសមុខរបរថ្មីដល់​ប្រជាសហគមន៍និងផ្តល់ចំណូលសម្រាប់ជីវភាពរបស់ពលរដ្ឋ ក៏ដូចជាដើម្បី​កំណើនសេដ្ឋកិច្ចជាតិផងដែរ។

លោកដ្ឋេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរ គុណដល់ភាគីពាក់ព័ន្ធទាំងអស់​ដែលបានចូលរួមក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនេះ និងអរគុណ​ដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមតំបន់ ទេសចរណ៍ធម្មជាតិនានា។

សូមបញ្ជាក់ថាក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននិងកំពុង​ទាក់ទាញភ្ញៀវទេសចរដូចជាសហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំ សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប និងតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី។

ទន្ទឹមជាមួយគ្នានេះលោក រដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានស្នើសុំ​ឱ្យបងប្អូនប្រជាពលតដ្ឋដែលអញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិទាំងនោះត្រូវចូលរួមរក្សាអនាម័យបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំណល់ពាសវាលពាសកាលដែលធ្វើឱ្យខូចសោភ័ណភាព និងទេសភាពដ៏ល្អស្អាតនៃតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ។

គួរបញ្ជាក់ថា ក្នុងជំនួបជាមួយប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍​ជនជាតិដើមភាគតិចនៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមានេះបានសម្របសម្រួលរៀបចំដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) ដែលជាអង្គដៃគូ​របស់ក្រសួងបរិស្ថានផ្តល់ជំនួយបច្ចេកទេស ចូលរួមក្នុងការគ្រប់គ្រងនិងអភិរក្ស​ធនធានធម្មជាតិដើម្បីឈ្វេងយល់ពីអត្ថប្រយោជន៍ ដែលសហគមន៍ទទួលបាន​ពីការអនុវត្តគម្រោងរេដបូកលក់ឥណទានកបូននិងការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ៕dp/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​អនុគណៈកម្មការ​សុវត្ថិភាព...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...