ដោយ: គ្រញូង / បាត់ដំបង: ថ្ងៃទី៥ខែតុលាឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបាត់ដំបង លោក ងួន រតនៈ អភិបាលខេត្ត បានអនុញ្ញាតឲ្យប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត និងក្រុមការងារចូលជួបសម្តែងការគួរសម និងបង្ហាញសមាសភាពថ្មី។

លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតបានឲ្យដឹងថា គោលបំណងនៃការជួបរបស់ក្រុមលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ជាមួយរដ្ឋបាលខេត្ត ដើម្បីបង្ហាញសមាសភាពថ្មីចំនួន១០នាក់ ដែលទើបបានតែងតាំងកាលពីថ្ងៃទី១ ខែតុលា២០២០នេះ។ ក្នុងនោះ បន្ទាប់ពីលោកសុខ ហ៊ីង ប្រធានលេខាធិការដ្ឋាន មានលោក កង សុជន ជាអនុប្រធានលេខាធិការដ្ឋាន ព្រមទាំងជំនួយការ គ.ជ.ប ប្រចាំលេខាធិការដ្ឋានចំនួន២នាក់, ជំនួយការផ្នែករដ្ឋបាលម្នាក់ មន្ត្រីផ្នែកហិរញ្ញវត្ថុម្នាក់ ជំនួយការផ្នែកសេវាកម្មច្បាប់ម្នាក់ ជំនួយការផ្នែកប្រតិបត្តិការម្នាក់ អ្នកបច្ចេកទេសកុំព្យូទ័រម្នាក់និងលេខាធិការម្នាក់ គ្រូប្រចាំស្រុក ក្រុង ចំនួន២៨នាក់ ក្រុមចុះឈ្មោះ នៅតាមបណ្តាឃឃុំ សង្កាត់ ៣០៦នាក់( មួយឃុំ ៣នាក់ ១០២ ឃុំ សង្កាត់ )។

ប្រធានក្រុមលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានសំណូមពរសុំឲ្យរដ្ឋបាលខេត្តបន្តជួយគាំទ្រនូវដំណើរការ នៃការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២០ ដែលបាននិងកំពុងអនុវត្ត, សំណើសុំរដ្ឋបាលខេត្តជួយជម្រុញ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀន ឲ្យបន្តកិច្ចសហការ ជាមួយ ល.ខ.ប , សុំបន្តផ្តល់ កិច្ចការពារ សន្តិសុខ នៅតាមការិយាល័យចុះឈ្មោះ បោះឆ្នោត ដើម្បីធានាសុវត្ថិភាពសណ្តាប់ធ្នាប់ របៀបរៀបទាំងការិយាល័យគោលនៅតាមឃុំសង្កាត់ និងការិយាល័យចល័តនៅតាមភូមិ និងសំណូមពរ សុំចូលរួមក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងដែរ៕ ល
