Home កម្សាន្ត ត្បូងពេជ្រកម្...

ត្បូងពេជ្រកម្រល្អឥតខ្ចោះលក់បានតម្លៃ ១៥,៧ លានដុល្លារក្នុងការដេញថ្លៃនៅហុងកុង

ត្បូងពេជ្រពណ៌សដ៏កម្រមួយដែលមានទំហំ ១០២ ការ៉ាត់ត្រូវបានលក់ក្នុងតម្លៃ ១៥,៧ លានដុល្លារអាម៉េរិកនៅឯការដេញថ្លៃតាមអនឡាញនៅទីក្រុងហុងកុងកាលពីល្ងាចថ្ងៃចន្ទទី៥តុលា។

ត្រូវបានពណ៌នាថា “ល្អឥតខ្ចោះទាំងស្រុង” ដោយក្រុមហ៊ុនដេញថ្លៃ Sotheby’s ត្បូងពេជ្រ ១០២,៣៩ ការ៉ាត់នេះបានធ្លាក់ទៅលើដៃអ្នកដេញថ្លៃតាមទូរស័ព្ទមិនបញ្ចេញឈ្មោះម្នាក់ក្នុងតម្លៃ ១២២ លានដុល្លារហុងកុងនៅក្នុងការដេញថ្លៃមួយ ដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណេតដោយសារតែជំងឺរាតត្បាត។

លោក ថូបៀស ក័រម៉ាញ នាយកគ្រប់គ្រងហាងលក់គ្រឿងអលង្ការតាមអ៊ីនធឺណេត 77 Diamonds បាននិយាយថា “អ្នកទិញត្បូងពេជ្រនេះបានទិញយកក្នុងតម្លៃល្អ”។

លោកនិយាយថាក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច “វិនិយោគិនដែលមានបទពិសោធន៍កំពុងនាំគ្នាងាកមករកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដូចជាពេជ្រ អចលនទ្រព្យ និងមាស”។

មានតែគ្រាប់ពេជ្រពណ៌ស ៧ គ្រាប់ប៉ុណ្ណោះដែលមានទំហំធំជាង ១០០ ការ៉ាត់និងគុណភាពដូចគ្នា​ ត្រូវបានលក់ដេញថ្លៃ៕ ដោយ ៖ កញ្ញាដាលីស

ត្បូងពេជ្រ ១០២,៣៩ ការ៉ាត់លក់បាន ១៥,៧ លានដុល្លារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

​អាវុធហត្ថ​រាជធានី ស្ម័គ្...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

​អភិបាលខណ្ឌ​សែន​សុខ បាន​ជ...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​ឆេះ​បន្ទប់​ជួល នៅ​សង្កាត...

​ដោយៈ​ចាន់តូ / ភ្នំពេញៈ គ...