ដោយ: គូលែន / សៀមរាប: នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ ព្រះធម្មសិរីអាភាករោ ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសុមង្គលសិលាចារ្យព្រះមេគណខេត្តសៀមរាប បានដឹកនាំសហការីគណខេត្ត បាននាំយកអំណោជាសម្ភារគ្រឿងបរិក្ខារ រួមនឹងថវិកាមួយចំនួន ទៅចូលរួមបុណ្យ សពព្រះគ្រូចៅអធិការវត្តចន្លោង ដែលព្រះអង្គសុគតដោយគ្រោះថ្នាក់ចរាចរណ៍។
ព្រះធម្មសិរីអាភាករោ ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសុមង្គលសិលាចារ្យព្រះមេគណខេត្តសៀមរាប បានមានសង្ឃដីកាថា ព្រះតេជព្រះគុណ គៀង សាង សទ្ធា ជាព្រះគ្រូចៅអធិការវត្ត ចន្លោង ស្ថិតនៅភូមិ ចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដែលព្រះអង្គសុគត ក្នុងព្រះជន្មាយុ ៦៩ វស្សា ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៤ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ។
ព្រះអង្គបានមានសង្ឃដីការបន្តថា បើតាមសម្តី សិស្សគណរបស់លោកបានបញ្ជាក់ថា ដោយសារមានរបួសធ្ងន់ធ្ងរពេក ព្រះតេជព្រះគុណ ក៏សុគតនៅមន្ទីរពេទ្យមួយកន្លែង ដែលមិនអាចជួយសង្គ្រោះទាន់បានពេលវេលា។
អំណោយដែលយកមលផ្តល់ជូនរួមមាន ទឹកស៊ីអ៊ីវ ៤យួរ, ទឹកត្រ២ យួរ, ស្ករស ១០ គីឡូក្រាម, មី ២កេស, ភេសជ្ជៈ ១ កេស, ទឹកបរិសុទ្ធ ២ កេស និងថវិកា ចំនួន១,២០០,០០០រៀល៕ ល