ទីភ្នាក់ងារពន្លត់អគ្គិភ័យរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យទី៤ខែតុលាថា ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាបានឆេះបំផ្លាញផ្ទៃដីព្រៃអស់ជាង១,៦ លានហិកតាក្នុងឆ្នាំ ២០២០ ដែលច្រើនជាង២ ដងនៃកំណត់ត្រាពីកាលពីឆ្នាំមុនគឺធំជាងរដ្ឋខនណិតធិកិត ។
រដ្ឋដែលមានប្រជាជនច្រើនជាងគេនៅសហរដ្ឋអាម៉េរិកនេះ បានទទួលរងភ្លើងឆេះព្រៃចំនួន ៥ ដងនៅឆ្នាំនេះក្នុងចំណោមភ្លើងឆេះព្រៃដ៏ធំចំនួន៦លើកក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដោយសារអាកាសធាតុក្តៅ និងភាពរាំងស្ងួត ដែលក្រុមអ្នកវិទ្យាសាស្ត្រស្តីបន្ទោសទៅលើការឡើងកម្ដៅភពផែនដី។
ទីភ្នាក់ងារពន្លត់អគ្គិភ័យរដ្ឋនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយ៉ាងហោចណាស់មនុស្ស ៣១ នាក់បានស្លាប់នៅក្នុងគ្រោះអគ្គិភ័យនៅឆ្នាំនេះនិងផ្ទះជាង ៨.៤៥៤ ខ្នងនិងសំណង់ផ្សេងទៀត ត្រូវបានបំផ្លាញ។
តំបន់ដែលឆេះព្រៃក្នុងកំណត់ត្រាខ្ពស់បំផុតខ្ពពីមុនរបស់រដ្ឋកាលីហ្វ័រញ៉ា គឺមានជិត២ លានហិកតានៅឆ្នាំ ២០១៨ នៅពេលដែលរដ្ឋនេះមានភ្លើងឆេះព្រៃដ៏ខ្លាំងនិងដ៏បំផ្លិចបំផ្លាញដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់៨៥ នាក់ និងបានបំផ្លាញសំណង់ផ្សេងៗជិត ១៩.០០០ សំណង់នៅក្នុងនិងជុំវិញទីប្រជុំជនParadise ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
រដ្ឋកាលីហ្វ័រញ៉ាបានទទួលរងភាពរាំងរាំងស្ងួតអូសបន្លាយតាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៧ ដែលបណ្តាលឱ្យមានជំងឺនិងសត្វល្អិតដែលបានបំផ្លាញដើមឈើរាប់លានដើម៕ប្រែសម្រួល៖សុខា/sn/Ha
ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាឆេះបំផ្លាញផ្ទៃដីព្រៃអស់ជាង ១,៦ លានហិកតាក្នុងឆ្នាំ ២០២០ ដែលច្រើនជាង ២ ដងនៃកំណត់ត្រាពីកាលពីឆ្នាំមុន