មេបញ្ជាការ​កងទ័ពជើងគោក​ប្រគល់​រថយន្ត​៧៥​គ្រឿង​ជា​ជំនួយ​របស់​ចិន​ដល់​អង្គភាព​ចំណុះ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បានប្រគល់​រថយន្ត ចំនួន ៧៥​គ្រឿង​ដល់​អង្គភាព​ចំណុះ ចំនួន​៣២​អង្គភាព សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ហ្វឹកហ្វឺន និង​ប្រតិបត្តិការ​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ នៅបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​។

​រថយន្ត​ចំនួន ៧៥​គ្រឿង ក្នុងនោះ​មាន​រថយន្ត​បញ្ជាការ ចំនួន​៥៥​គ្រឿង និងរ​ថយ​ន្ត​ប្រភេទ​ប្រតិបត្តិការ ចំនួន ២០​គ្រឿង​។

​រថយន្ត​ទាំងអស់​ខាងលើនេះ គឺជា​ជំនួយឥតសំណង​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន ជូន​ដល់​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ក្នុង​វិស័យ​ការពារជាតិ​កម្ពុជា​។ ចំណែក​កងពល​តូ​ចលេ​ខ​៧០ បានទទួល​រថយន្ត​បញ្ជាការ​(​ហ្ស៊ី​ប​)​ចំនួន​២៥​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានប្រគល់​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងពលតូច​លេខ​៧០​។​

​គួរ​រំលឹក​ផងដែរ​ថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​-​ពហុភាគី​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​សកលលោក កម្ពុជា​តែងតែ​ទទួលបាន​នូវ​ជំនួយ​ឧបត្ថម្ភ​ជាច្រើន​ទាំង​ស្មារតី សម្ភារ និង​ថវិកា​ពី​បណ្តា​ប្រទេស​ជា​ដៃគូ ហើយ​ក្នុងនោះ ក៏មាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ ដែលជា​ប្រទេស​ផ្តល់ជំនួយ​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​។

​ជាក់ស្តែង ជំនួយ​កិច្ចសហប្រតិបត្តិការ​យោធា​ចិន​ជូន​ដល់​កងទ័ពជើងគោក​នៃ​កងយោធពល​ខេរ​ភូមិន្ទ​នាពេលនេះ គឺ​ពិតជា​បានបង្ហាញ​នូវ​ចំណងមិត្តភាព ទំនាក់ទំនង​ល្អ និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រោយ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បុរស​ម្នាក់​ជិះ​កង់​ហាត់ប...

ដោយៈ ស​រិ​ទ្ធ​/​កណ្ដាលៈ ប...

​ក្រសួងសុខាភិបាល​ណែនាំ​ពង...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

អាជ្ញាធរ​ខណ្ឌដង្កោ អំពាវន...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ន...

ប្រទះឃើញ​សព​នារី​ម្នាក់អណ...

​ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្ន...