Home កម្សាន្ត ជំទាវទីមួយអាម...

ជំទាវទីមួយអាម៉េរិកហៅនាងដានីញែលថា “សំផឹងសៅជៃ” នៅក្នុងអាត់សំឡេងថ្មីមួយ និងថាត្រាំជាប្រធានាធិបតីបក្សសាធារណរដ្ឋមានប្រជាប្រិយភាពជាងគេ

លោកជំទាវទីមួយ មេឡានី ត្រាំ បានហៅនាងស្តមមី ដានីញែលថា “សំផឹងសៅជៃ” នៅក្នុងអាត់សំឡេងថ្មីមួយ ដែលចេញផ្សាយដោយអតីតមិត្តភក្តិល្អបំផុតរបស់លោកជំទាវ គឺលោកស្រី ស្តេហ្វានី វីនស្តុន វ៉ូលកូហ្វ។

លោកស្រីវ៉ូលកូហ្វបានបង្ហាញខ្លួននៅវគ្គចុងក្រោយនៃកម្មវិធីជាសំឡេង (Podcast) ឈ្មោះថា Mea Culpa របស់អតីតមេធាវីរបស់ប្រធានាធិបតីដូណាល់ត្រាំគឺលោកម៉ៃឃើល ខូហិន។

នៅក្នុងអាត់សំឡេងមួយក្នុងចំណោមអាត់សំឡេងចំនួន២ ដែលលោកស្រីវ៉ូលកូហ្វបានបង្ហាញខ្លួន គេអាចស្តាប់ឮលោកជំទាវកំពុងប្រាប់ទៅអតីតជំនួយការរបស់លោកស្រីអំពីនាងដានីញែលនឹងត្រូវថតរូបដាក់ទស្សនាវដ្តី Vogue ដែលថតដោយជាងថតរូបល្បីល្បាញ ឈ្មោះថា អាននី ឡីបូវីត ។

គេអាចស្តាប់ឮលោកជំទាវនិយាយក្នុងអាត់សំឡេងនោះថា “ប្រសិនបើអ្នកឆែកហ្គោកហ្គោល សូមទៅឆែកមើលចុះ ហើយអានវាផង គឺ អាននី ឡីបូវីត ជាអ្នកថតសំផឹងសៅជៃនេះ ព្រោះនាងនឹងបង្ហាញខ្លួននៅលេខខែកញ្ញាឬតុលា”។

បន្ទាប់មកលោកស្រីវ៉ូលកូហ្វបានសួរទៅលោកជំទាវទីមួយថា “តើលោកជំទាវចង់សំដៅលើនរណា សំផឹងសៅជៃនោះ?”។

លោកជំទាវតបថា “នាងស្តមមី”។

នៅក្នុងអាត់សំឡេងទី២ដែលលោកស្រីវ៉ូលកូហ្វចែករំលែកជាមួយលោកខូហិន លោកជំទាវទីមួយបានពិភាក្សាអំពីប្រជាប្រិយភាពរបស់ប្រធានាធិបតីនៅខាងក្រៅប្រព័ន្ធផ្សព្វផ្សាយធំៗ។

លោកស្រីវ៉ូលកូហ្វបានសួរលោកជំទាវថា “តើគាត់ (ត្រាំ) បានថាមពលមកពីណា?”។

លោកស្រី មេឡានី ត្រាំ​ បានបកស្រាយថា គឺបានមកពីអ្នកគាំទ្ររបស់ប្រធានាធិបតី។

លោកជំទាវនិយាយថា “គាត់ទៅទីនោះ ហើយអ្នកនឹងឃើញមនុស្សទាំងអស់នោះ។ គាត់មានមូលដ្ឋានគាំទ្រច្រើនចឹង។ ជាការពិត គាត់ជាប្រធានាធិបតីបក្សសាធារណរដ្ឋ ដែលមានប្រជាប្រិយភាពបំផុតមិនធ្លាប់មានពីមុនមក”៕ ដោយ ៖ កញ្ញាដាលីស

លោកជំទាវទីមួយមេឡានី ត្រាំ​ហៅនាងដានីញែលថា “សំផឹងសៅជៃ”
លោកស្រី ស្តេហ្វានី វីនស្តុន វ៉ូលកូហ្វ មិត្តជិតស្និទ្ធរបស់លោកជំទាវទីមួយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...