Home ព័ត៌មានជាតិ សង្គម សូម​ប្រុងប្រយ...

សូម​ប្រុងប្រយ័ត្ន​! ចាប់ពី​ថ្ងៃទី ០៧-០៩ ខែតុលា នឹងមាន​ភ្លៀងខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ

ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈយោង​ការ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ថា​តាម​ការ​ដាន​នូវ​ការវិវត្ត និង​ប្រែប្រួល ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាស​ធាតុ សង្កេតឃើញ ថា ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​បន្ត​លាតសន្ធឹង ឆ្លងកាត់​លើ​កម្ពុជា ដោយ​ភ្ជាប់​ទៅ​និង​វិ​សម្ពាធ​ទាប​សកម្ម មួយ​នៅលើ សមុទ្រ​ចិន​ខាងត្បូង ។ តាម​ការវិភាគ​និង​ព្យាករណ៍ សម្ពាធ​ទាប​សកម្ម ដែល​នៅលើ សមុទ្រ​ចិន​ខាងត្បូង​នោះ នឹង​វិ​វត្ត​ជា​បន្ត​បន្ទាប់​​ជា​វិ​សម្ពាធ (Tripical Depression) ឬក៏​ជា​ព្យុះ ( Tropical Storm) ដោយ​ដើរ​ដល់​លើ​ភាគខាងត្បូង​វៀតណាម នៅ​ថ្ងៃទី​០៧ ខែតុលា ។ ស្ថានភាព​បែបនេះ នឹងធ្វើ​ឱ្យ​កម្ពុ​ចា​មាន​ភ្លៀងខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី ០៧-០៩ ខែតុលា​។

​សេចក្តីជូនដំណឹង​បានបញ្ជាក់​ថា​នៅ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល មាន​សី​តុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C និង​សីតុណ្ហភាព អតិបរមា មាន​ពី ២៨​-៣០ °C​។ ហើយ​ភ្លៀង​នឹង​បង្កើន​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន​។ នៅ​ថ្ងៃទី​០៧-០៩ ខែតុលា បណ្តា​រាជធានី​ខេត្ត​ភាគខាងត្បូង និង​ខាងកើត​ជាប់​វៀ​តំ​ណា​ម អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ។​

​រីឯ​បណ្តា​ខេត្ត ជាប់​ជួរ ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៦-២៩ °C​។​តំបន់​នេះ​នឹង​អាចមាន​ភ្លៀង​​​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ ។​

​ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២២-២៤ °C និង​សី​តុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន ។​

​ក្រសួង​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​​កន្ត្រាក់ និង​ជំនន់​ទឹកភ្លៀង ជាពិសេស​នៅ ទី​ទំនាប ក្បែរ​ផ្លូវទឹក ជាប់​តំបន់ភ្នំ ជួរ​ភ្នំ និង ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ។ ជាមួយគ្នា​នោះ អ្នកនេសាទ និង អ្នកដំណើរ​សមុំ​ទ្រ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀងខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី ០៧-០៩ ខែតុលា ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...