អង្គការ WHO និយាយថា មនុស្សម្នាក់ក្នុងចំណោម១០នាក់លើពិភពលោកប្រឈមមុខឆ្លងកូវីដ១៩

អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងកាលពីថ្ងៃចន្ទទី៥តុលាថា មនុស្សប្រហែលជាម្នាក់ក្នុងចំណោម ១០ នាក់អាចនឹងឆ្លងវីរុសកូរ៉ូណា ជាហេតុបណ្តាលឱ្យមនុស្សភាគច្រើនបំផុតនៅលើពិភពលោកងាយរងគ្រោះថ្នាក់ពីជំងឺរាតត្បាតនេះ។

លោក ម៉ៃ រ៉ាយអែន ជាអ្នកជំនាញកំពូលខាងគ្រាអាសន្នរបស់ WHO បានប្រាប់ក្រុមប្រឹក្សាប្រតិបត្តិរបស់ទីភ្នាក់ងារសុខភាពមួយនេះថា ជំងឺនេះបានផ្ទុះឡើងនៅផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍ ហើយថាករណីឆ្លងនិងស្លាប់នៅតែមានការកើនឡើងនៅផ្នែកខ្លះនៃទ្វីបអឺរ៉ុបនិងតំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត។

លោករ៉ាយអែននិយាយថា “ការប៉ាន់ស្មានដ៏ល្អបំផុតនាពេលបច្ចុប្បន្នរបស់យើងប្រាប់យើងថាប្រហែល ១០ ភាគរយនៃចំនួនប្រជាជនលើពិភពលោកអាចឆ្លងវីរុសនេះ។ វាប្រែប្រួលអាស្រ័យលើប្រទេសនីមួយៗ វាប្រែប្រួលពីទីក្រុងទៅជនបទ វាប្រែប្រួលអាស្រ័យលើក្រុមមនុស្ស។ ប៉ុន្តែអ្វីដែលវាចង់មានន័យនោះគឺថា ភាគច្រើននៃពិភពលោកនៅតែស្ថិតក្នុងហានិភ័យ។ ឥឡូវយើងកំពុងឈានទៅរកដំណាក់កាលដ៏លំបាកមួយ។ ជំងឺនេះនៅតែបន្តរាលដាល”។

គាត់បាននិយាយផងដែរថា អង្គការសុខភាពពិភពលោកបានបញ្ជូនបញ្ជីអ្នកជំនាញចូលរួមក្នុងបេសកកម្មអន្តរជាតិមួយទៅកាន់ប្រទេសចិន ដើម្បីស៊ើបអង្កេតពីប្រភពដើមនៃវីរុសកូរ៉ូណា សម្រាប់ឱ្យអាជ្ញាធរចិនពិចារណា៕ ដោយ ៖ កញ្ញាដាលីស

មនុស្ស ១០ ភាគរយលើពិភពលោកអាចនឹងឆ្លងកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោង​ម៉ាស៊ីនកិនស្រូវ​មួយកន...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

អភិបាលខណ្ឌ​កំបូល នាំយក​សៀ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នា...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...

EL : Arsenal, Leicester, ...

​ប្រែ​សម្រួល : កញ្ញា​ដា...