គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃនេះ​មាន​ករណី​ជាសះស្បើយ​ចំនួន​០១​នាក់ និង​មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ទេ


ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ -១៩ នៅ​កម្ពុជា ដោយ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​០៦ តុលា នេះ​ថា​មាន​ករណី​ជាសះស្បើយ​ចំនួន​០១​នាក់ និង​មិនមាន​ករណី​វិជ្ជមាន​ថ្មី​នោះទេ​។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា បុរស​ជនជាតិ​ចិន​អាយុ ២៨​ឆ្នាំ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ហ្វីលីពីន ដោយបាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស កូរ៉េខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​។ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹក​ដែរ​ថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ចំនួន​អ្នក​ព្យា​បាល​​​ជាសះស្បើយ​សរុប​ទូទាំងប្រទេស​មាន​ចំនួន ២៧៦​នាក់ (​ស្មើនឹង ៩៨,៥៧៧​%​​ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​-១៩​ទាំងអស់​) នៅក្នុង​ចំនួន​នេះ​មាន​ស្រី ៥៤​នាក់ និង​បុរស ២២២​នាក់​។ អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ២៨០​នាក់ (​ស្ត្រី ៥៦​នាក់ និង​បុរស ២២៤​នាក់​) និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ចំនួន ០៤​នាក់ មាន​ដូចជា​៖ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ០១​នាក់ (​ជា​ស្ត្រី​ជនជាតិ​ឥណ្ឌា​) , មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ចំនួន ០២​នាក់ (​ជា​បុរស​ជនជាតិ​ហុង​គ្រី និង​បុរស​ជនជាតិ​បារាំង និង មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ចំនួន ០១​នាក់ (​ជា​ស្ត្រីជន​ជាតិខ្មែរ​មកពី​ស​ហ​រដ្ឋ​អាមេរិក​) ។

​ក្រសួង​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​-​បុគ្គលិក​សុខាភិបាល និង ក្រុមគ្រូ​ពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អង្គ ការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លង​សហរដ្ឋអាមេរិក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ សុខភាព​សាធារណៈ និង​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត​ក្នុង​ការជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវរ​កករ​ណ៍​កូ​វីដ​-១៩ ព្រមទាំង​អ្នក​ប៉ះ​ពាល់​​ទាំងអស់​កន្លងមក រួមទាំង​ការដាក់ វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា​បាននិងកំពុង​ធ្វើ​...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

ទើប​ចេញពី​គុក ចេញ​ប្លន់​ទ...

​ដោយ​:​គ្រញូង​/​បាត់ដំបង​...

កូ​វីដ​-19 : មិនមាន​ករណី​...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...