Home ព័ត៌មានជាតិ នយោបាយ ​ព្រឹក​នេះ រដ...

​ព្រឹក​នេះ រដ្ឋសភា បន្ត​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង ច្បាប់​សំខាន់ៗ បម្រើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​

ដោយៈ សុផល / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០​នេះ រដ្ឋសភា បាន​បន្ត​សម័យប្រជុំ​លើក​ទី​៥ នីតិកាល​ទី​៦ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង ច្បាប់​សំខាន់ៗ ដែល​បម្រើ​ដល់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ តាមរបៀប​វារៈ ដែល​បានអនុម័ត កាលពី​សម័យប្រជុំ​រដ្ឋ​សភា កាលពី​ថ្ងៃទី​៥ ខែតុលា ម្សិលមិញ ។​

​សូមជម្រាបថា កាលពី​ម្សិលមិញ រដ្ឋសភា បានអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម ហើយ​ថ្ងៃនេះ បន្ត​ពិភាក្សា លើ​សេចក្តីព្រាងច្បាប់ មួយចំនួនទៀត​។​

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ

​សេចក្តីព្រាងច្បាប់ ដែល​រដ្ឋសភា លើក​យកមក​បន្ត​ពិភាក្សា និង​អនុម័ត ក្នុងសម័យ​ប្រជុំ ថ្ងៃនេះ មាន​៖
១- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង លើ​ទ្រព្យសម្បត្តិ​រដ្ឋ​។​
២- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖

  • កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​ម៉ាឡេស៊ី ស្តីពី​ការលុបបំបាត់ ការយកពន្ធ​ត្រួតគ្នា ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ​។​
  • កិច្ចព្រមព្រៀង រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ ស្តីពី​ការលុបបំបាត់ ការយកពន្ធ​ត្រួតគ្នា ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ​។​

៣- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​សន្ធិសញ្ញា ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​។​
៤- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​អនុសញ្ញា ស្តីពី​បត្យាប័ន រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​បារាំង​។​
៥- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​សន្ធិសញ្ញា ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុស្សី​។​
៦- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​អនុសញ្ញា​មីណា​ម៉ា​តា ស្តីពី​បារត​។​
៧- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​វិសោធនកម្ម ពិធីសារ​ម៉ុងរ៉េអាល់ ស្តីពី​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​។​
៨- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​អាស៊ាន​-​ហុងកុង នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​។​

សេចក្តីព្រាងច្បាប់​ខាងលើ សុទ្ធសឹង​មាន​សារៈសំខាន់ នៅក្នុង​សង្គមជាតិ ដូចជា ការជំរុញ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ដូចជា សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ ទ្រព្យសម្បត្តិ​រដ្ឋ មាន​គោលដៅ​ពង្រឹង ក្របខ័ណ្ឌ​ច្បាប់ រចនាសម្ព័ន្ធ​ស្ថាប័ន និង​លើកកម្ពស់​សមត្ថភាព ស្ថាប័ន ក្នុងការ​គ្រប់គ្រង ទ្រព្យសម្បត្តិ​រដ្ឋ ៕​/V

ទិដ្ឋភាពរដ្ឋសភា បន្ត​ពិភាក្សា លើសេចក្តីព្រាង ច្បាប់​សំខាន់ៗ
ទិដ្ឋភាពរដ្ឋសភា បន្ត​ពិភាក្សា លើសេចក្តីព្រាង ច្បាប់​សំខាន់ៗ
ទិដ្ឋភាពរដ្ឋសភា បន្ត​ពិភាក្សា លើសេចក្តីព្រាង ច្បាប់​សំខាន់ៗ
ទិដ្ឋភាពរដ្ឋសភា បន្ត​ពិភាក្សា លើសេចក្តីព្រាង ច្បាប់​សំខាន់ៗ
ទិដ្ឋភាពរដ្ឋសភា បន្ត​ពិភាក្សា លើសេចក្តីព្រាង ច្បាប់​សំខាន់ៗ
ទិដ្ឋភាពរដ្ឋសភា ​អនុម័ត​សេចក្តីព្រាង ច្បាប់​សំខាន់ៗ
ទិដ្ឋភាពរដ្ឋសភា ​អនុម័ត​សេចក្តីព្រាង ច្បាប់​សំខាន់ៗ
ទិដ្ឋភាពរដ្ឋសភា ​អនុម័ត​សេចក្តីព្រាង ច្បាប់​សំខាន់ៗ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...