Home ព័ត៌មានជាតិ កម្ពុជានិងចិន...

កម្ពុជានិងចិនស្គាល់គ្នាកាន់តែ ច្បាស់​តាមរយៈCC-TIMES

ដោយៈសុផល/ភ្នំពេញ៖ក្រុមហ៊ុនសារព័ត៌មាន CC-TIMES MEDIA CO.LTD បាន​ពង្រីកប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនបន្ថែមទៀតពីព័ត៌មានភាសាចិនពង្រីកបន្ថែម​នូវ​ព័ត៌​មា​ន​ភាសាខ្មែរ(ស៊ីស៊ីថាមស៍។បន្ទាប់ពីបើកគេហទំព័រព័ត៌មានជាភាសាខ្មែរ​(ស៊ីស៊ី​ថា​ម​ស៍​)​បច្ចុប្បន្នក្រុមហ៊ុនបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ(Ap​p​)ដែលផ្សាយព័ត៌មានភាសាខ្មែរ ក្នុងគោលបំណងពង្រីកបន្ថែម​ទៀតនូវអ្នក​អាន​របស់​ខ្លួននឹងចូលរួមជំរុញបន្ថែមអោយប្រជាជនកម្ពុជានិងចិនស្គាល់ពីគ្នាកាន់​តែច្បាស់​។

លោក ផ្លុង វិចិត្រ អគ្គនាយកក្រុមហ៊ុនសារព័ត៌មានCC-TIMES MEDIA CO.LTD បានមានប្រសា​សន៍ថា ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់មួយនៅប្រទេសកម្ពុជា យើងបានខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីឱ្យមិត្តអ្នកអានជនជាតិចិនយល់ឱ្យច្បាស់​ពី​ប្រទេសកម្ពុជា ហើយកន្លងមកយើងបានព្យាយាមគិតធ្វើយ៉ាង​ដូចម្តេច​ឱ្យប្រជា​ជន​កម្ពុជា​បានស្គាល់អោយកាន់តែច្បាស់ពីប្រទេសចិន។

លោកបានបញ្ជាក់ថា៖“ការប្រើប្រាស់ភាសាខ្មែរដើម្បីពិពណ៌នាអំពីប្រទេសចិនដ៏ពិតប្រាកដមួយទៅដល់ប្រជាជនកម្ពុជាគឺជាជំហានដំបូងដែលយើងសម្រេច​នូវអ្វីដែលយើង​គិត​​និងចង់ធ្វើកន្លងមក”។

សូមជម្រាបថា៖គេហទំព័រព័ត៌មានភាសាចិន(www.cc-times.com)ត្រូវបានបង្កើត​ឡើង​ជាផ្លូវការនៅខែមករាឆ្នាំ ២០១៨ ហើយជាប្រព័ន្ធផ្សព្វផ្សាយជាភាសាចិន​លើអ៊ីន​ធឺ​ណិតតែមួយគត់ ដែលត្រូវបានបង្កើតឡើងដោយយុវជនខ្មែរ។នៅខែវិច្ឆិកាឆ្នាំ ២០១៩ គេហទំព័រព័ត៌មានភាសាចិន(www.cc-times.com)និងកាសែតភាសាចិន《សារ​ព័ត៏មានពាណិជ្ជកម្ម》 បានប្រកាសច្របាច់បញ្ជូលគ្នា ដោយស្ថិតក្រោមការគ្រប់​គ្រង​របស់ក្រុមហ៊ុនសារព័ត៌មានCC-TIMES MEDIA CO.LTD។

នៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២០ ក្រុមហ៊ុនសារព័ត៌មានCC-TIMES MEDIA CO.LTD បានបង្កើតគេហទំព័រសារព័ត៌មានជាភាសាខ្មែររបស់ខ្លួន គឺគេហទំព័រស៊ីស៊ីថាមស៍ kh.cc-times.​com)។ក្រោមការខិតខំអភិវឌ្ឍន៍របស់ក្រុមការងារ​បច្ចេកទេស​របស់​របស់ខ្លួន គេហទំព័រស៊ីស៊ីថាមស៍ជាភាសា​ខ្មែរបានបង្កើតកម្មវិធីទូរស័ព្ទដៃ(APP)ហើយ​ត្រូវបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី ៩ ខែកញ្ញាកន្លងទៅថ្មីៗនេះ ហើយវាត្រូវ​បានដាក់ឱ្យដំណើរការនៅ APP Storeនិង Play Storeលើកម្មវិធីទូរស័ព្ទដៃទាំង iOS និងAndroi ផងដែរ។នេះគឺជាគេហទំព័រព័ត៌មាននិង កម្មវិធីទូរស័ព្ទដៃ(App)ផ្សាយ​ព័ត៌មាន​ភាសាខ្មែរដំបូងគេ ដែលបង្កើតឡើងដោយប្រព័ន្ធផ្សព្វផ្សាយ​ព័ត៍មានភាសាចិន​នៅកម្ពុជា។

គេហទំព័រ និងAPPស៊ីស៊ីថាមស៍ជាភាសាខ្មែរ បាននឹងកំពុងផ្តល់ព័ត៌មានលម្អិត រួមមាន​ទាំងព័ត៍មានទាន់ហេតុការណ៍របស់ប្រទេសកម្ពុជានិងចិន ព័ត៍មានសហគមន៍​ចិននៅ​កម្ពុជា ព័ត៌មានទាក់ទងនឹងយុវជនកម្ពុជា ស្ថានភាពថ្មីៗបំផុតនៃកិច្ចសហ​ប្រតិបត្តិការ​កម្ពុជានិងចិន ព័ត៍មាន​សហ​គ្រាសចិនដែលវិនិយោគនៅកម្ពុជា និងបទយកការណ៍​ដែល​ទាក់ទងនឹងប្រធានបទគួរអោយចាប់អារម្មណ៍ជាច្រើនទៀត ដោយមានទាំង​ការ​ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូដ៏សំបូរបែបផងដែរ។ព័ត៌មានដែលផ្សាយក្នុង​គេហ​ទំព័រ​ និងAppស៊ីស៊ីថាមស៍ គឺជាព័ត៍មានដែលផលិតខ្លួនឯងនិងមួយ​ផ្នែកទៀតគឺបកប្រែ​ពីប្រព័ន្ធផ្សព្វផ្សាយផ្លូវការចិនជាច្រើនដែលសហការជាមួយក្រុមហ៊ុនសារព័ត៌មានCC-TIMES MEDIA CO.LTD។

ចាប់តាំងពីចាប់ផ្តើមដំណើរការជាផ្លូវការគេហទំព័រស៊ីស៊ីថាមស៍ជាភាសាខ្មែរមក បាន​ចេញផ្សាយវីដេអូព័ត៌មានជាច្រើនដែលផលិតដោយក្រុមការងារខ្លួនឯងហើយ​មាន​វីដេ​អូ​​ព័ត៌មានជាច្រើនមានអ្នកចូលមើលលើសពីមួយលានដង ដូចជា៖“លោក អ៊ុយ រិទ្ធី ផ្ដើមពីការចូលចិត្តរហូតក្លាយជាអ្នកបញ្ចូលសម្លេងត្រូលឆាវឆាវដំបូងគេបង្អស់”ដែល មានចំនួនអ្នកមើលលើស៣,៤ លាននាក់ ;“កុមារា Phy Tony អាយុ១០ឆ្នាំ​តែមាន​សមត្ថភាពអាចកាត់ VideoនិងLiveតាមYotube”ដែលមានការមើលវីដេអូលើសពី ១,២៩ លាននាក់។លើសពីនេះទៀត ស៊ីស៊ីថាមស៍ជាភាសាខ្មែរក៏បានបក​ប្រែវីដេ​អូ​ព័ត៌​មានរបស់ទូរទស្សន៍CCTVប្រទេសចិនផងដែរដោយក្នុងនោះមាន “កុមារា ធុច សា​លិ​ លេចមុខក្នុងកម្មវិធីទូរទស្សន៍ចិនCCTV”មានចំនួនអ្នកមើល​រហូតដល់​លើស​ពី២,៧៨ លាននាក់;ព័ត៌មានវីដេអូជាភាសាខ្មែរ“យាយ៨០ឆ្នាំម្នាក់​ឡាយលក់​ផ្លែឈើ​តាមអន​ឡាញ”ដែលមានចំនួនអ្នកមើលលើសពី៥០០,០០០នាក់;ព័ត៌មានវីដេអូជាភាសាខ្មែរ“ចិនបាញ់បង្ហោះ«ផ្កាយរណបរុករកភពព្រះអង្គារ»បានដោយជោគជ័យ”ដែលមានអ្នក​មើល​លើសពី ៤៥០,០០០ នាក់ ។ “ចិនប្រគល់មេដាយថ្នាក់ជាតិសម្រាប់អ្នក​ចូលរួម​ចំណែកដ៏ឆ្នើមក្នុងការប្រយុទ្ធនឹងកូវីដ – ១៩”មានអ្នកមើលវីដេអូលើសពី ២៣០០០០​នាក់;និងព័ត៍មានវីដេអូជាភាសាខ្មែររបស់ទាក់ទងអំពី“លោកស៊ី ជីនភីង បញ្ជាឲ្យ​ចាត់​វិធានការណ៍បន្ទាន់ដើម្បីការពារដីខ្មៅ”មានអ្នកមើលលើសពី១៩០.០០០នាក់។

លោក ផ្លុង វិចិត្រ មានប្រសាសន៍ទៀតថា “ យើងបង្កើតប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរ មិនត្រឹមតែដើម្បីផ្សព្វផ្សាយរឿងរ៉ាវរបស់ប្រទេសកម្ពុជាទាំងតូចទាំងធំប៉ុណ្ណោះទេ គឺ​សង្ឃឹម​ថាប្រជាជនកម្ពុជាកាន់តែច្រើននឹងមានការយល់ដឹង​កាន់តែស៊ីជម្រៅ​អំពីការ​ចូលរួមវិភាគទានរបស់សហគមន៍ចិននៅកម្ពុជាក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជាតិ។ កាន់តែសំខាន់ទៀតនោះ យើងចូលរួមជំរុញបន្ថែមឱ្យ​ប្រជាជន​កម្ពុជា​និងចិនស្គាល់ពីគ្នាអោយកាន់តែច្បាស់។

លោកបានសង្កត់ធ្ងន់ថា​“បេសកកម្មរបស់សារព័ត៌មានCC-TIMESគឺធ្វើឱ្យប្រជាជន​ចិន​​ន​​មើលឃើញច្បាស់ពីកម្ពុជានិងធ្វើអោយប្រជាជនកម្ពុជាយល់ច្បាស់ពីប្រទេសចិន” ។

គេហទំព័រព័ត៌មានភាសាចិន(www.cc-times.com)ត្រូវបានបង្កើតឡើងជាផ្លូវការ​នៅ​ខែ​មករាឆ្នាំ​២០១៨ជាប្រព័ន្ធផ្សព្វផ្សាយជាភាសាចិនលើអ៊ីនធឺណិត​តែមួយគត់ដែល​ត្រូវ​បាន​បង្កើតឡើ​ងយុវជនខ្មែរ។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយថ្មីៗបានផ្តល់នូវព័ត៌មានពិត ព័ត៍មានទាន់ពេលវេលា លម្អិតនិងស៊ីជម្រៅ ។អតិថិជននិងអ្នកមើលរបស់គេហទំព័រ​ព័ត៌មានភាសាចិន រួមមានអ្នកវិនិយោគចិន អនិកជនចិន ជនបរទេសនៅកម្ពុជា ក៏ដូច​ជាអ្នកអានមកពីចិនដីគោក តៃវ៉ាន់ ហុងកុង ម៉ាកាវ ម៉ាឡេស៊ីនិងសិង្ហបុរីជាដើម។មក​ដល់បច្ចុបប្បនេះគេហទំព័រព័ត៌មានភាសាចិន(www.cc-times.comជាប្រព័ន្ធ​ផ្សព្វ​ផ្សាយភាសាចិនដែលផ្សាយព័ត៍មានលឿនបំផុតនៅកម្ពុជា។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនសារព័ត៌មាន CC-TIMES MEDIA CO.LTD មាន​ប្រព័ន្ធផ្សព្វផ្សាយជាច្រើនដូចជា៖ កាសែតភាសាចិន《សារព័ត៏មានពាណិជ្ចកម្ម》ដែល​ជា​សារព័ត៌មានភាសាចិនវ័យចំណាស់ជាងគេនៅកម្ពុជា រហូតមកដល់ពេលនេះមាន​អាយុ​កាល២៧ឆ្នាំហើយ;គេហទំព័រព័ត៌មានភាសាចិន(www.cc-times.com);គេហទំព័រព័ត៌មានជាភាសាខ្មែរ (kh.cc-times.com);Appព័ត៌មានភាសាខ្មែរ និងAppព័ត៌មានភាសាចិន ;ព័ត៌មានភាសាចិនផ្សាយតាមបណ្តាញ WeChat;ហើយ​បានបោះពុម្ភផ្សាយទស្សនាវដ្តីសេដ្ឋកិច្ចប្រចាំខែជាភាសាចិន តែមួយគត់នៅកម្ពុជា៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

ក្រសួងសុខាភិបាល​ប្រកាស​ពី...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ខ្យល់​ខ្លាំង និង​សកម្មភាព...

​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ...