Home ព័ត៌មានជាតិ សង្គម ជំរុញការអនុវត...

ជំរុញការអនុវត្តគោលនយោបាយជាតិ ប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា

ដោយៈវ៉ៃកូ/ស្វាយរៀងៈ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី នៅក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការជំរុញការអនុវត្ត គោលនយោបាយជាតិ ប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា៖ បញ្ហាសុខុមាលភាព និងសុខភាពបន្តពូជយុវវ័យ នៅខេត្តស្វាយរៀង។

ពិធីនេះ បានប្រព្រឹត្តទៅ នៅសាលប្រជុំអគារ “ឃ” សាលាខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ប្រតិភូអមដំណើរ អភិបាលរង ខេត្តស្វាយរៀង រួមទាំងមន្ទីរផែនការរាជធានី-ខេត្តចំនួន ១៣ មន្រ្តីជំនាញពាក់ព័ន្ធក្នុងខេត្ត និងអង្គការសង្គមស៊ីវិល មួយចំនួនទៀត។

លោក កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍ថាៈ ការបើកវគ្គសិក្ខាសាលា នាពេលនេះ មានគោលបំណង ជំរុញការអនុវត្ត គោលនយោបាយជាតិ ប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការបញ្ជ្រាបការយល់ដឹង ឲ្យបានទូលំទូលាយ ជាពិសេស មន្រី្តមន្ទីរផែនការ ថ្នាក់រាជធានី-ខេត្ត មន្រី្តរាជការ តាមមន្ទីរជំនាញ ព្រមទាំងសង្គមស៊ីវិល យល់ដឹងបន្ថែមទៀត អំពីទស្សនទាន និងចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ដែលបានរំលេច នៅក្នុងគោលនយោបាយជាតិ ផែនការ និងយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ក៏ដូចជាផែនការ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ ព្រមទាំងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជាផង ដោយផ្សារភ្ជាប់ ទៅនឹងបញ្ហាប្រជាជន និងការអភិវឌ្ឍ ជាពិសេសបញ្ហាបម្រែបម្រួលប្រជាសាស្ត្រ និងឌីណាមិកប្រជាជន ដែលកំពុង និងបន្តកើតមាន ឥតឈប់ឈរ ដូចជាបញ្ហាប្រឈម នៃសុខភាពបន្តពូជ របស់យុវវ័យ និងក្មេងស្រី ការកើនឡើង នៃប្រជាជនវ័យចាស់ ទេសន្តប្រវេសន៍ និងនគរូបនីយកម្ម បញ្ហាយុវជន និងការអប់រំ និងកម្លាំងពលកម្ម ជាដើម។

លោក ម៉ែន វិបុល អភិបាលខេត្ត បានឲ្យដឹងថាៈ ការបើកសិក្ខាសាលា នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដូច្នេះសិក្ខាកាមទាំងអស់ ត្រូវចូលរួមសិក្សា ស្វែងយល់ និងពិភាក្សា ឲ្យបានផុលផុស និងស៊ីជម្រៅ ទៅលើខ្លឹមសារ នៃបទបង្ហាញនីមួយៗ ក្នុងការពង្រឹងបន្ថែម ទៅដល់មន្ត្រីផែនការ ទាំងអស់ ឲ្យមានធនធានសមត្ថភាព ដើម្បីចេះរៀបចំ ការកសាងផែនការអភិវឌ្ឍន៍មួយ ដ៏ជាក់លាក់ លើគ្រប់វិស័យ ។

លោកក៏បានលើកឡើង ពីវឌ្ឍនភាព សំខាន់ៗ ដែលរដ្ឋបាល ខេត្តស្វាយរៀង សម្រេចបានមកដល់បច្ចុប្បន្ន ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ទោះជាស្ថិតនៅក្នុងបរិបទ នៃជំងឺកូវីដ ១៩ ក៏ដោយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

អភិបាល​ខេត្តកំពត រក​ដំណោះ...

​ដោយៈ បូកគោ / កំ​ពតៈ នា​អ...

​ការិយាល័យ​ឥណទាន​កម្ពុជា​...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា...

មន្ត្រី​នាំពាក្យ​ក្រសួង​អ...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ល...