ចំនួនអ្នកស្លាប់បន្ទាប់ពីទឹកជំនន់ដ៏ខ្លាំងនៅទូទាំងប្រទេសបារាំងនិងអ៊ីតាលីបានកើនឡើងដល់១២ នាក់ ខណៈដែលសាកសព ៦ នាក់ទៀតត្រូវបានរកឃើញនៅលើឆ្នេរសមុទ្រ។
ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់កំពុងស្វែងរកមនុស្សប្រហែល២០ នាក់ផ្សេងទៀតដែលគេជឿថាបាត់ខ្លួនបន្ទាប់ពីមានទឹកជំនន់នៅតំបន់Alpes-Maritimes ប្រទេសបារាំង និងនៅតំបន់ពីរទៀតនៅ ប្រទេសអ៊ីតាលី។
ក្រុមអាជ្ញាធរនៅអ៊ីតាលីនិយាយថាពួកគេបានរកឃើញសាកសព ៦ នៅលើឆ្នេរសមុទ្ររបស់ខ្លួន។ សាកសពទី៦ ក្នុងចំណោះសាកសពទាំងនោះ គឺជាស្ត្រី ដែលបានរសាត់មកទើរលើឆ្នេរសមុទ្រនៅ តំបន់លីហ្គូរៀ ប្រទេសអ៊ីតាលីនៅថ្ងៃអង្គារទី៦ខែតុលា។
ទឹកជំនន់បានបំផ្លិចបំផ្លាញតំបន់ភ្នំទាំងនោះបន្ទាប់ពីខ្យល់ព្យុះបានបោកបក់លើតំបន់ទាំងនោះ កាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍៕ប្រែសម្រួល៖សុខា/sn
ក្រុមអ្នកសង្គ្រោះកំពុងស្វែងរកមនុស្សប្រហែល២០ នាក់ផ្សេងទៀតដែលបាត់ខ្លួនបន្ទាប់ពីមានទឹកជំនន់នៅបារាំង និងនៅ ប្រទេសអ៊ីតាលី