Home ព័ត៌មានជាតិ សង្គម ប្រគល់និងទទួល...

ប្រគល់និងទទួល អំណោយពីព្រះសង្ឃ ដល់សាខាកាកបាទក្រហម ខេត្តស្វាយរៀង

ដោយៈវ៉ៃកូ/ស្វាយរៀងៈ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នេះ នៅទីស្នាក់ការសាខាខេត្ត បានទទួលអំណោយមនុស្សធម៌ ពីព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន អនុប្រធានកិត្តិយសសាខា ជាព្រះចៅអធិការវត្តនន្ទមុន្នី ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា នៃក្រសួងធម្មការ និងសាសនា សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជាបណ្ឌិតសភាកម្ពុជា នូវអង្ករចំនួន ១.០០០ គ.ក្រ និងមី ៣៩ កេស ថវិកា ២ លានរៀល ជូនដល់សាខា សម្រាប់ត្រៀមបម្រុងឆ្លើយតប នៅពេលប្រជាពលរដ្ឋ មានគ្រោះមហន្តរាយ។

តាមរយៈអំណាចនៃទាន ដែលបានធ្វើនៅថ្ងៃនេះ ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន បានមានសង្ឃដីកាថាៈ អំណោយទាំងនេះ នឹងរួមចំណែកដល់ ការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដើម្បីបង្ការ និងកាត់បន្ថយភាពខ្វះខាត របស់ប្រជាពុទ្ធបរិស័ទ ដើម្បីអព្យាក្រឹតភាព ជំនឿ សាសនា ពូជសាសន៍ និងដើម្បីផលប្រយោជន៍រួម គឺភារកិច្ចមនុស្សធម៌។

ក្នុងឱកាសនោះ លោក ម៉ែន វិបុល បាននាំមកនូវប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរព្រះគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកព្រះទ័យ ដ៏ថ្លៃថ្លារបស់ ព្រះអង្គ ដែលនេះជាការលើកទឹកចិត្ត យ៉ាងធំធេង ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ការនាំយក អំណោយទាំងនេះ ទៅចាត់ចែងប្រគល់ជូន ប្រជាពលរដ្ឋ ងាយរងគ្រោះបំផុត កំពុងជួបការលំបាក និងត្រូវការ ជំនួយជាចាំបាច់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular