Home ព័ត៌មានជាតិ សន្តិសុខ រថយន្តក្រឡុកស...

រថយន្តក្រឡុកស៊ីម៉ង់តិ៍ ឆ្លងផ្លូវត្រូវរថយន្តបែនដឹកដីខ្សាច់បុកពេញទំហឹង របួសធ្ងន់ម្នាក់

ដោយៈចាន់តូ/ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយ ក្រឡុកស៊ីម៉ង់តិ៍ បានបត់ឆ្លងផ្លូវ ត្រូវរថយន្តបែនដឹកដីខ្សាច់ ដែលធ្វើដំណើរត្រង់ទៅមុខ បុកពេញទំហឹង បណ្ដាលឱ្យតៃកុង រថយន្តបែនដឹកដីខ្សាច់ របួសធ្ងន់ កាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចទល់មុខរណ្តៅដី លើមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្រឡុកស៊ីម៉ង់តិ៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E 8319 បើកដោយបុរសម្នាក់ មិនត្រូវបានស្គាល់ឈ្មោះ។ រថយន្តបែនដឹកខ្សាច់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP 0926 បើកដោយឈ្មោះ សួន សុជុន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសធ្ងន់។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តក្រឡុកស៊ីម៉ង់តិ៍ បានបើកចេញ ពីចំណតរថយន្ត មុខរណ្តៅដី ពីទិសខាងជើង ទៅខាងត្បូង ឆ្លងមហាវិថីឈ្នះឈ្នះ មិទាន់ផុតផង ក៏ស្រាប់តែរថយន្តបែនដឹកដីខ្សាច់ បើកតាមហាវិថីឈ្នះឈ្នះ ពីទិសខាងកើត ទៅទិសខាងលិច គេចជ្រុល ទៅបុករថយន្តក្រឡុកស៊ីម៉ង់តិ៍ ពេញទំហឹង បណ្តាលឱ្យរថយន្តបែនដឹកដីខ្សាច់ រងការខូចខាត រួញកាប៊ិន ហើយបានបណ្ដាល ឱ្យអ្នកបើកបរ រងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងរថយន្ត ដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យ និងរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីចាត់ការតាមច្បាប់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្តូរ​សមាសភាព​មន្ត្រី​នៅត...

​ដោយៈ​សុផល​/​ភ្នំពេញៈ ដើម...

កម្ពុជា​បាននិងកំពុង​ធ្វើ​...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

ទើប​ចេញពី​គុក ចេញ​ប្លន់​ទ...

​ដោយ​:​គ្រញូង​/​បាត់ដំបង​...

កូ​វីដ​-19 : មិនមាន​ករណី​...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...