Home ប្លែកៗ វីរុស​កូវី​ដ​...

វីរុស​កូវី​ដ​-១៩ ឆ្លង​ច្រើនពេក នាំគ្នា​ធ្វើ​ពិធី​ប្រោះព្រំ​ទឹកមន្ត​ឱ្យ​សត្វ​ចិញ្ចឹម​

​ម្ចាស់​សត្វ​ចិញ្ចឹម​ដែល​មាន​ការភ័យខ្លាច​ចំពោះ​វីរុស​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​ហ្វីលីពីន បាន​នាំគ្នា​យក​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ទៅ​ប្រោះព្រំ​ទឹកមន្ត​កាលពី​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​កន្លងទៅ​ដើម្បី​ចូលរួម​អបអរ “​ទិវា​សត្វ​ពិភពលោក​” (World Animal Day) និង​ដើម្បី​រំឭក​ដល់​មេដឹកនាំ​សាសនា​គ្រិស្ត ដែល​ស្រលាញ់​ចូលចិត្ត​សត្វ Saint Francis of Assisi ដែល​បាន​បង្កើត​និកាយ​ថ្មី​ឱ្យឈ្មោះ​ថា Franciscan Order ក្នុង​ឆ្នាំ​១២០៩ ស្ថិតក្រោម​ចំណុះ​និកាយ​កាតូលិក​។

​ដោយ​រក្សា​គម្លាត​សុវត្ថិភាព សត្វ​ចិញ្ចឹម​ជាច្រើន​រួមមាន​ឆ្កែ ឆ្មា និង​បក្សី ព្រម​ទាំង​ម្ចាស់​របស់​ពួកវា​នៅក្នុង​រថយន្ត​ដែល​ចុច​កញ្ចក់ទ្វារ​ចុះ​បាន​ទទួល​ទឹកមន្ដ​ដែល​ប្រោះព្រំ​ដោយ​បព្វជិត​សាសនា​គ្រិស្ត​និកាយ​​កាតូលិក ក្នុង​ក្រុង​ម៉ានីល ស្រប​ពេល​ករណី​ឆ្លង​វីរុស​ផ្លូវដង្ហើម​ដ៏​កាច​សាហា​វកូវី​ដ​-១៩ ក្នុង​ប្រទេស​នេះ​កំពុង​បន្ត​កើនឡើង​ឥត​ឈប់ឈរ​។​

​យោង​តាម​តួលេខ​បង្ហាញថា នៅក្នុង​ប្រទេស​ហ្វីលីពីន ករណី​សរុប​នៃ​ការឆ្លង​វីរុស​កូវី​ដ​-១៩ សរុប​មាន​រហូត​ដល់​ទៅ ៣២២.៤៩៧ ករណី​ដែល​ជា​តួលេខ​ខ្ពស់បំផុត​នៅ​អាស៊ី​អាគ្នេយ៍​។​

​ក្រុម​អ្នក​រៀច​ចំ​កម្មវិធី​នេះ និង​ក្រុម​អ្នកចូលរួម​និយាយថា ពិធី​ប្រោះព្រំ​ទឹកមន្ត​ឱ្យ​សត្វ​ចិញ្ចឹម​ដ៏​ចម្លែក​គួរឱ្យ​ភ្ញាក់ផ្អើល​នៅ​ឆ្នាំនេះ ធ្វើឡើង​ក្នុង​គោលបំណង​ចូលរួម​អបអរ “​ទិវា​សត្វ​ពិភពលោក​” ដោយ​ទទួលស្គាល់​សិទ្ធិ និង​សុខុមាលភាព​របស់​សត្វ ព្រមទាំង​បង្ហាញ​ពី​ការរក្សា​គម្លាត​សុវត្ថិភាព​ពីគ្នា​ផងដែរ​៕ ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជើងហោះហើរ​រាប់រយ​ត្រូវ​លុ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

​គណៈកម្មាធិការ​ពិគ្រោះ​យោ...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​ស្លាប់​១​នាក់ របួសធ្ងន់​...

​ដោយៈ ប​,​ជ័យ​/ បន្ទាយ​មា...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉...

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេ...