Home ប្លែកៗ ការប្រកួត​រូប...

ការប្រកួត​រូបថត​បង្ហាញមុខ​សត្វ​ចិញ្ចឹម​ពូកែ​បំផ្លាញ​បំផុត​

​សុនខ​ដែលមាន​អាកប្បកិរិយា​មិនល្អ បាន​ធ្វើឱ្យ​ម្ចាស់​របស់​ពួក​វា​ឈឺក្បាល​វិលមុខ​អំឡុងពេល​បិទ​ប្រទេស​ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហា​វកូវី​ដ​-១៩​ហើយ​ការប្រកួត​ថ្មី​មួយ​​បាន​រកឃើញ​សុនខ​ដែល​រពឹស និង​ពូកែ​បំផ្លាញ​បំផុត​នៅ​ទូទាំង​ប្រទេស​អង់គ្លេស​។
​ ​
​គេហទំព័រ​ហ្គេម​អន​ឡាញ Gala Bingo បាន​បបួល​ពលរដ្ឋ​អង់គ្លេស ឱ្យ​ចូលរួម​លេង​ហ្គេម​មួយ​ដោយ​ការ​បង្ហោះ​រូបភាព​សត្វ​ចិញ្ចឹម​របស់​ពួកគេ ដែល​មាន​អាកប្បកិរិយា​មិន​ល្អ​ហើយ​មាន​អ្នកចូលរួម​​លេង​យ៉ាង​ច្រើន​ដែល​បាន​បង្ហោះ​រូប​សុនខ​ពូកែ​បំផ្លាញ​របស់ខ្លួន​។​
​ ​
​សុនខ​ពូជ​បារាំង bulldog ឈ្មោះ រ៉ូស៊ី (Rosie) មក​ពី​សង្កាត់​សៅ ដឺប៊ី​សៀ (South Derbyshire) ប្រទេស​អង់គ្លេស ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ នៅក្នុង​ការប្រកួត​នេះ បន្ទាប់ពី​ម្ចាស់​របស់​វា​ឈ្មោះ ដេ​វ អេ​ដ​វើដ បាន​ផ្ញើ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​សកម្មភាព​របស់​វា​ឈរ​ដោយ​មោទនភាព​លើ​គ្រែ​របស់​វា ដែល​វា​បាន​ខាំ​ហែក​ខ្ទេច​ចេញ​សុទ្ធតែ​សំឡី​។​
​ ​
​ម្ចាស់​របស់​វា​បាន​ខំ​មិន​អំពី​សុនខ​របស់ខ្លួន​ថា “​រ៉ូស៊ី គួរ​ឱ្យ​ស្រលាញ់​បំផុត រួសរាយ​បំផុត ជា​សត្វ​លេង​ច្រើន​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប ប៉ុន្តែ​វា​ពិតជា​ពូកែ​បំផ្លាញ​ណាស់​។ ជា​ការពិត​វា​ទើប​តែ​បំផ្លាញ​ស្បែក​​ជើង​អស់​មួយ​គូ​ទៀត​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​!”​។

​ហើយ​នៅពេល​ការប្រកួត​ត្រូវបាន​បិទ​បញ្ចប់ រូបថត​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​បំផុត ១០ សន្លឹក​ទៀត​ក៏​ត្រូវ​បាន​បង្ហាញ​។ អញ្ចឹងតោះ​! ចង់​ជ្រាប​កាន់តែ​ច្បាស់​សូម​រីករាយ​ទស្សនា​រូបភាព​​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​៖​ខុម​/sn​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

CL រាត្រី​ថ្ងៃ​អង្គារ ៖ P...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...