Home ព័ត៌មានជាតិ សង្គម សមត្ថកិច្ចនគរ...

សមត្ថកិច្ចនគរបាលក្រុងសៀមរាបបំភ្លឺរឿងល្បែងជល់មាន់ក្នុងក្រុងសៀមរាប ដែលគណនីហ្វេសប៊ុក ឈ្មោះច័ន្ទ សុភាពសៀមរាបបង្ហោះ

ដោយ:គូលែន/សៀមរាប ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការបំភ្លឺជូន បងប្អូនអ្នកសារពត៌មាន មហាជននិងប្រជាពលរដ្ឋក្រៅនិងក្នុងខេត្តរឿងល្បែងជល់មាន់ ក្នុងក្រុងសៀមរាប ដែលអាខោនហ្វេសប៊ុក ឈ្មោះ ច័ន្ទ សុភាពសៀមរាប បង្ហោះដោយលើកយករូបភាពអ្នកលេងល្បែងជល់មាន់មកផូស។

សមត្ថកិច្ចនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ក្នុងរយពេលពីរ បីថ្ងៃនេះ ពិនិត្យឃើញអាខោនហ្វេសប៊ុក របស់លោកច័ន្ទ សុភាពសៀមរាប លើកយករូបភាពអ្នកលេងល្បែងជល់មាន់មកផូសម្ដងហើយម្ដងទៀត ថាជាល្បែងខុសច្បាប់ មានបៀរ ខ្លាឃ្លោក អាប៉ោង សង្វៀនមាន់ លេងនៅក្នុងក្រុងសៀមរាប។

អធិការដ្ឋាននគរបាលក្រុងសៀមរាប សូមធ្វើការច្រានចោលទាំងស្រុងនៅពត៌មានទាំងនេះហើយរូបភាពនេះគឺជារូបភាពចាស់និងមិនដឹងថាបងប្អូនអ្នកសារពត៌មានចម្លងពីគ្នាតាមរយះណាហើយនៅក្នុងមូលដ្ឋានណានោះទេ តែសម្រាប់ក្រុងសៀមរាបពុំមាននោះទេ។

អធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការសំណូមពរ ដល់បងប្អូនអ្នកសារពត៌មេត្តាកុំចម្លងរូបភាព និងអត្តបទពីគ្នាដោយគ្មានប្រភពមូលដ្ឋានច្បាស់លាស់ , សូមកុំរំលោភសិទ្ឋិ និងបំភ្លៃការពិត( យករូបចាស់ និងរូបពីភូសាស្ត្រផ្សេង)មកផូស , ស្នើធ្វើអ្វីទៅតាមវិជ្ជាជីវៈ និងក្រមសីលធម៌ ជាអ្នកសារពត៌មាន នាំអោយថ្នាក់ដឹកនាំ ប្រជាពលរដ្ឋនិងមហាជន រួមទាំងថ្នាក់ដឹកនាំមានការយល់ច្រឡំ ប៉ះពាល់កិត្តិយសដល់អង្គភាពនិងបុគ្គល។

អធិការដ្ឋាននគរបាលក្រុងសៀមរាប ក៏បានបញ្ជាក់ថា អង្គភាពយើងខ្ញុំតែងតែសហការល្អជាមួយបងប្អូនអ្នកសារពត៌មានគ្រប់អង្គភាពក្នុងនិងក្រៅខេត្ត រួមទាំងប្រជាពលរដ្ឋល្អ ដែលធ្វើការផ្ដល់សេចក្ដីរាយការណ៍ពីបញ្ហាល្បែងសីសងខុសច្បាប់ក្នុងមូលដ្ឋាន ក្រោយទទួលសេចក្ដីរាយការណ៍មកគឺអង្គភាពប៉ុស្ដិ៍នគរបាលរដ្ឋបាលដែលពាក់ព័ន្ឋ និងអធិការដ្ឋានតែងយកចិត្តទុកដាក់ធ្វើការសហការជាមួយអាជ្ញាមូលដ្ឋានចុះទៅលុបបំបាត់ភ្លាមៗផងដែរ ពុំបណ្ដែតបណ្ដោយទុកអោយមាននោះទេ។

អធិការដ្ឋាននគរបាលក្រុងសៀមរាប ក៏សូមថ្លែងអំណរគុណរាល់ការសហការផ្ដល់ប្រភព​ព័ត៌មានគ្រប់បញ្ហាកង្វល់របស់បងប្អូនពិសេសល្បែងសីសងខុសច្បាប់ និងសូមធ្វើការទទូចដល់បងប្អូនអ្នកសារពត៌មាន ប្រជាពលរដ្ឋល្អមេត្តាបន្តកិច្ចសហការល្អនេះបន្តទៀតដើម្បីយើងរួមគ្នាធ្វើការលុបបំបាត់ រាល់អំពើខុសច្បាប់ ដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់​ធ្នាប់និងសុវត្ថិភាពល្អជូនសង្គម និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សណ្ឋាគារ​ភ្នំពេញ ត្រូវ​បិ...

ដោយ​: សុផល / ភ្នំពេញ​: សណ...

ពុល​ស្រាស​នៅ​កំពង់ឆ្នាំង​...

ដោយ​: ទេ​ពក​ង្រី / ភ្នំពេ...

​សម្ពាធ​ទាប​បង្ក​ឱ្យ​ផ្ទៃ...

ដោយ​: ប​.​ខុន / ភ្នំពេញ​:...

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...