បរិស្ថាន​ខេត្តស្ទឹងត្រែង​ចាប់​គោយន្ត​១១​គ្រឿង និង​ម៉ាស៊ីន​កាត់ឈើ​៤​គ្រឿង​

1686
ចែករម្លែក

​ដោយ​: សុខុម / ស្ទឹងត្រែង​: មន្ត្រី​បរិស្ថាន​ការពារ​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ដ៏​សកម្ម ក្នុងព្រៃ​អភិរក្ស​ព្រមទាំង​បាន​ដកហូតយក​ភស្តុតាង​មួយចំនួន​មក​រក្សាទុក​។ ចំណែក​ជនល្មើស​បានរ​ត់​គេចខ្លួន​ពី​ការ​តាម​ចាប់​របស់​មន្ត្រី​បរិស្ថាន​។​

​ប្រភពពី​មន្ត្រី​បរិស្ថាន​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី​១២​ខែមេសា​នេះ បាន​រាយការណ៍​ថា កាលពី​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៨ ក្រុមការងារ​បាន​ចុះ​ល្បាត​ព្រៃ​ការពារ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ សៀម​ប៉ាង​ជាប់​នឹង​ស្រុក​វ៉ឺ​ន​សៃ​ខេត្តរតនគិរី ខណៈពេល​នោះ ក៏បាន​បើក​ម៉ូតូ ចុះ​ល្បាត​ទៅដល់​ភូមិសាស្ត្រ​ដ៏​លំបាក ភូមិ​អ៊ី​ទូ​ប ឃុំ​វ៉ឺ​ន​សៃ ស្រុក​វ៉ឺ​ន​សៃ​ខេត្តរតនគិរី ពេល​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ដល់ទី​នោះ ក៏បាន​ជួបនឹង​ឈ្មួញ​កាត់ឈើ ដកហូតយក​បានតែ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​កាត់ឈើ​ចំនួន​៣​គ្រឿង​ប៉ុណ្ណោះ​។​

​ប្រភព​ខាងលើ​បានបញ្ជាក់​ទៀតថា នៅមុន​មួយថ្ងៃ​ត្រូវ​នឹង​ថ្ងៃទី​៩​ខែមេសា ក្រុមការងារ​អភិរក្ស​ព្រៃ ក៏បាន​ល្បាត​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដោយមាន​ការសហការ​គ្នា ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ ឯកភាព ស្រុក​សៀម​ប៉ាង ទៅដល់​ចំណុច​អូរ​ចង​កាត់ ដកហូត​បាន​គោយន្ត​ក​ន្ទ្រៃ​ចំនួន​១១​គ្រឿង និង​ម៉ា​ស៊ី​ត្រង់​ស៊ី​ន័​រ​កាត់ឈើ​មួយគ្រឿង​រួមទាំង​កំណាត់ឈើ​ចំនួន​៥០​សន្លឹក​។ ករណី​ចុះបង្ក្រាប បទល្មើស​ព្រៃឈើ ក្នុង​ដែន​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​មកនេះ មន្ត្រី​បរិស្ថាន​ដកហូត​បាន គោយន្ត​ចំនួន​១១​គ្រឿង និង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ចំនួន​៤​គ្រឿង ព្រមទាំង​ឈើ​មួយចំនួន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង អស់ហើយ​។​

​ពាក់ព័ន្ធ​បទល្មើស​នេះដែរ ក្រុម​ជនល្មើស​បាន​រត់គេចខ្លួន​ទាំងអស់​។ សមត្ថកិច្ច​ដកហូត​បា​ន​តែ​គោយន្ត​កន្ត្រៃ និង​ម៉ាស៊ីន​កំណាត់ឈើ​៥០​សន្លឹក មកកាន់​ស្នាក់ការ​បរិស្ថាន ឧទ្យាន​ជាតិ​វីរៈ​ជ័យ​សៀម​ប៉ាង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម