Home ព័ត៌មានជាតិ សន្តិសុខ ស្រវឹងស្រាខឹង...

ស្រវឹងស្រាខឹងប្អូនថ្លៃស្ទុះទៅវ៉ៃ២ដៃ បណ្តាលអោយរបួសធ្ងន់

ដោយ:គូលែន/សៀមរាប: បុរសជាបងថ្លៃម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបុរសរូបនោះ បានវ៉ៃប្អូនថ្លៃចំនួន២ដៃបណ្តាលអោយរងរបួសធ្ងន់ បញ្ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីជួយសង្គ្រោះបន្ទាន់។

ករណីហិង្សាដោយចេតនា បានកើតឡើងកើតនៅវេលាម៉ោង ១៨ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលស្រុកអង្គរធំ បាននិយាយថា ជនសង្ស័យ ឈ្មោះ ឡិប លឿម ភេទប្រុស អាយុ ៥០ ឆ្នាំ ចំណែកជនរងគ្រោះជាប្អូនថ្លៃមានឈ្មោះ ស៊ត់ ស៊ាង ភេទប្រុស អាយុ ៥០ឆ្នាំ។អ្នកទាំង២មានទីលំនៅភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ ជាមួយគ្នា។

សមត្ថកិច្ចបានបន្តថា នៅម៉ោងកើតហេតុខាងលើ ជនសង្ស័យដែលជាបងថ្លៃមកពីផឹកស៊ីស្រវឹងស្រាជាមួយមិត្តភ័ក្ត្រ ហើយដើរកាត់មុខផ្ទះប្អូនថ្លៃ ឃើញប្អូនថ្លៃនិយាយផ្លែផ្កាឌឺដងរករឿងឈ្លោះជាច្រើនដងទ្រាំ មិនបានក៏ស្ទុះទៅវាយ២ដៃ បណ្តាល ជនរងគ្រោះដួលទៅនិងដីហូរឈាមពីមាត់ និងត្រូវបានគេបញ្ជូនមកមណ្ឌលសុខភាពពាក់ស្នែង ដោយ មានសភាពធ្ងន់ធ្ងរគ្រូពេទ្យក៏បញ្ជូនបន្ដទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីជួយ សង្គ្រោះបន្ទាន់ ។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យខាងលើមកសាកសួរ ហើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើជនរង គ្រោះពិតប្រាកដមែន។

ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុកអង្គរធំ រៀបចំកសាងសំណុំ រឿងបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ បន្ត និង រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ បន្តទៅតុលាការខេត្តចាត់ការតាមនីតិវិធីច្បាប់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្តូរ​សមាសភាព​មន្ត្រី​នៅត...

​ដោយៈ​សុផល​/​ភ្នំពេញៈ ដើម...

កម្ពុជា​បាននិងកំពុង​ធ្វើ​...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

ទើប​ចេញពី​គុក ចេញ​ប្លន់​ទ...

​ដោយ​:​គ្រញូង​/​បាត់ដំបង​...

កូ​វីដ​-19 : មិនមាន​ករណី​...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...