Home ព័ត៌មានជាតិ សង្គម ឃាត់រថយន្តចំន...

ឃាត់រថយន្តចំនួន១១គ្រឿងនៅខេត្តបាត់ដំបង ដែលជាគោលដៅដើមទីនិងទីតាំងចល័តនៃការទប់ស្កាត់យានយន្តដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់

ដោយ:គ្រញូង/បាត់ដំបង ៖ រយ:ពេលបីថ្ងៃចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដឹកនាំផ្ទាល់ដោយលោកឯក រដ្ឋនិងលោកតាំង ពៅប្រធាលេខាធិការដ្ឋានដោយមានការសហការជាមួយលោកចាន់ សំបូរប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងនិងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើផ្លូវជាតិលេខ៥៧លើទីតាំងចំនួន២ ៖ទី១:ទីតាំងចល័តត្រង់ចន្លោះPK02-03ក្នុងឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបងនិងទី២:ទីតាំងដើមទីត្រង់ PK21 ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យរថយន្តដឹកស៊ីម៉ង់ ដឹកថ្ម ដឹក ខ្សាច់ ដឹកដែក គ្រឿងទេស និងទំនិញផ្សេងៗទៀតចំនួន៥១គ្រឿង និងឃាត់បានរថយន្តដឹកលើស​ទម្ងន់ចំនួន ១១គ្រឿងដែលដឹកលើសទម្ងន់ចាប់ពី ៧តោនដល់១៩តោន។ រថយន្តដឹក​លើស​ទម្ងន់កម្រិតកំណត់ទាំងនោះបានធ្វើការផាកពិន័យ និងធ្វើកិច្ចសន្សាដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រាទី៦០។

លោក ឯក រដ្ឋ និងលោក តាំង ពៅ ប្រធាលេខាធិការដ្ឋាននៃសាធារណកសរ និងដឹកជញ្ជូនបានសំណូមពរសុំឲ្យក្រុមហ៊ុនផ្គត់ផ្គង់ សហគ្រាស និងម្ចាស់រថយន្តដឹកជញ្ជូនទាំងអស់ចូលរួមសហការដោយធ្វើការដឹកជញ្ជូនតាមច្បាប់កំណត់ ដើម្បីថែរក្សាផ្លូវជាតិឲ្យ
បានយូរអង្វែងនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឆេះ​រោង​ម៉ាស៊ីនកិនស្រូវ​ន...

ដោយ​: ចាន់តូ / ភ្នំពេញ​: ...

កម្លាំង​អាជ្ញាធរ​ចុះបង្ក្...

​ដោយ​: ចាន់តូ / ភ្នំពេញ​:...

ទោះ​ស្ថិតនៅ​ក្នុងដំណាក់កា...

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ បើ...

សមត្ថកិច្ច​កំពុង​ស្វែងរក​...

​ដោយ​: វណ្ណៈ​/​ព្រះសីហនុ​...