នេះជាទិដ្ឋភាពដ៏កម្របានឃើញ និងស្ទើរមិនគួរឱ្យជឿដែលបក្សីមានពណ៌ស្រស់ឆើតឆាយមួយក្បាលលេងខ្លួនពាក់សុទ្ធតែវែនតារ៉ៃបាន់យ៉ាងស៊ីវិល័យ។
ទោះជាយ៉ាងណា នោះមិនមែនជាវែនតាមែនទែននោះទេ ប៉ុន្តែរូបភាពបំភាន់ភ្នែកដ៏ល្អឥតខ្ចោះធ្វើឱ្យយើងមើលឃើញវាហាក់ពាក់វែនតា។
តាមពិត រុយធំមួយក្បាលបានទំលើចំពុះរបស់វា ហើយត្រដាងស្លាបកាត់ផ្ទៃមុខរបស់បក្សីនេះ បង្កើតបានជាទស្សនីយភាពបំភាន់ភ្នែកយ៉ាងល្អឥតខ្ចោះ។
ទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍នេះត្រូវអ្នកថតរូបឈ្មោះ អ៊ែមបឺ ណូសេដា (Amber Noseda) ថតបានទិដ្ឋភាពកាលពីពេលថ្មីៗនេះនៅខេប អូតវ៉េ រដ្ឋវិកធឺរៀ ប្រទេសអូស្ត្រាលី៕ប្រែសម្រួល៖ខុម/sn