Home ព័ត៌មានជាតិ សេដ្ឋកិច្ច ការអន្តរាគមន៍...

ការអន្តរាគមន៍ចុះជួយច្រូតស្រូវកសិករដែលរងគ្រោះដោយទឹកជំនន់មិនអាចបញ្ចប់ទេ

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ មន្ត្រីថ្នាក់ដឹកនាំជ្ញាធរ កងកម្លាំងនគរបាល យោធា អាវុធហត្ថខេត្តបន្ទាយមានជ័យបន្តចុះអន្តរាគមន៍ដ៏លំបាកជួយច្រូតស្រូវកសិករនៅៈភូមិគោកពន្លៃឃុំចំណោមស្រុកមង្គលបូរី។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយ លោកឧត្តមសេនីយ៍ ត្រី សិទ្ឌិ ឡោះ ស្នងកានគរបាលខេត្តបន្ទាយមានជ័យរ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត យោធាខេត្ត បានដឹកនាំកងកម្លាំងចុះជួយច្រូតស្រូវស្រាលដើមរដូវវស្សារបស់កសិករជាច្រើនគ្រួសារ មានផ្ទៃដីជាង១៨ហិចតានៅភូមិ ឃុំដូចខាងលើកាលថ្ងៃទី៥ -៦ខែតុលាឆ្នាំ២០២០។

ប្រជាកសិករម្ឋាស់ស្រែដែលស្រូវរងគ្រោះដោយទឹកជំនន់និងដែលគ្មាមលទ្ធភាពកម្លាំងពលកម្មបានថ្លែងអំណរគុណដល់ការជួយអន្តរាគមន៍ចុះច្រួតសង្គ្រោះដណ្តើមស្រូវពីទឹកជំនន់នេះ។

លោកអ៊ុំ រាត្រី បានប្រាប់កងកម្លាំងនិងកសិករថា ការជួយអន្តរាគមន៍ចុះច្រូតស្រូវកសិករនេះនឹងបន្តធ្វើ អោយតែពិនិត្យជាក់ស្តែងថាត្រូវជួយព្រោះដើម្បីដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...

ក្រសួងសុខាភិបាល​កំពុង​តែ​...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

បិទ​ផ្សារ​អ៊ី​អន​១ បន្ទាប...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ពុលស្រាសនៅខេត្តកំពង់ឆ្នាំ...

ដោយ: មុនីរ័ត្ន-ទេព កង្រី/...