ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃព្រះរាជណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីនៅព្រឹក ថ្ងៃទី០៩ ខែតុលាឆ្នាំ២០២០ ដែលមានរបៀបវារៈចំនួន៣។

បើតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីនៅថ្ងៃទី០៦ខែតុលាឆ្នាំ២០២០របៀបវារៈក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីនៅថ្ងៃទី០៩ខែតុលានោះរួមមាន៖ទី១៖ពិនិត្យនិង ពិភាក្សាលើសេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២១-២០២៣។ទី២៖ពិនិ ត្យនិងពិភាក្សាលើសេចក្ដីព្រាងផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី២០១៩-២០២៣ និង ទី៣៖បញ្ហាផ្សេងៗមួយចំនួនទៀត៕BR