Home ព័ត៌មានជាតិ សង្គម ​រដ្ឋបាលខេត្ត...

​រដ្ឋបាលខេត្ត​ព្រះវិហារ​ប្រជុំ​ក្រុមការងារ​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០២០​នៅ​សាលាខេត្ត​ព្រះវិហារ​មាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​ជំរុញ​ណែនាំ​និង​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ខេត្ត​។​កិច្ចប្រជុំ​នេះ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​ជា​អធិបតី​បានដាក់​ចេញ​នូវ​វិធានការ​៤​ចំណុច​សម្រាប់​យកទៅអនុវត្ត​ន៍​បន្ត​។​

​ទី​១,​ឯកភាព​តាម​ទិសដៅ​ដែល​បានលើកឡើង​និង​សូម​លេខាធិការដ្ឋាន​ក្រុមការងារ​សហការ​ជាមួយ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ដើម្បី​បន្ត​ចុះ​ផ្សព្វផ្សាយ​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ត្រូតពិនិត្យ ពី​ការអនុវត្ត​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​បន្ថែមទៀត ស្របតាម​គោល​ការណែនាំ​។​

​ទី​២,​ក្នុងដំណាក់កាល​ចំពោះមុខ ត្រូវ​ធានា​ឱ្យបាន​នូវ​ការមិន​ឆ្លង​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ដោយ​ត្រូវគោរព​ឱ្យបាន​នូវ​ការប្រតិបត្តិ​តាម​វិធាន​សុវត្ថិភាព​និង​អនាម័យ​ដែលជា​មូលដ្ឋាន​នៃ​ការកសាង ទំនុកចិត្ត និង​ភាពជឿជាក់​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែលជា​កត្តាចាំបាច់ មិនអាច​ខ្វះ​បាន នៃ​ការចាប់ផ្ដើម​ឡើងវិញ នៃ​វិស័យ ទេសចរណ៍ នៅក្នុង​ខេត្ត និង​ក្នុងប្រទេស​ទាំងមូល​។​

​ទី​៣,​ទន្ទឹមនឹង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រោម​យន្តការ​នៃ​គណៈកម្មការ អភិវឌ្ឍ ទេសចរណ៍​ខេត្ត សូម​មន្ទីរ​ទេសចរណ៍ បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការសហការ​ជាមួយ មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង​-​ស្រុក ដើម្បី​ពង្រឹង បន្ថែម​នូវ​ការគ្រប់គ្រង គោលដៅ​ទេសចរណ៍ ដែលមាន​ស្រាប់ ដូចជា​សហគមន៍​ទេសចរណ៍ សហគមន៍​គោលដៅ​ទេសចរណ៍ និង​អភិវឌ្ឍ ពង្រីក បន្ថែមទៀត នូវ​គោលដៅ​ទេសចរណ៍​ថ្មីៗ ដោយ​ផ្សារភ្ជាប់​នូវ​មូលដ្ឋាន​ជនបទ​ដើម្បី ទាក់ទាញ ភ្ញៀវទេសចរ​បន្ថែមទៀត​។​

​ទី​៤,​មន្ទីរ​ទេសចរណ៍ ត្រូវ​សហការ​ជាមួយ មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម និង​សមត្ថកិច្ច​ពាក់ព័ន្ធ ផ្សេងទៀត ដើម្បី​រៀបចំ​យន្តការ គ្រប់គ្រង​គោលដៅ​ទេសចរណ៍​នៅ​ភ្នំ​ត្បែង​ឱ្យបាន​ត្រឹមត្រូវ និង​ធានាបាន នូវ​ប្រសិទ្ធភាព និរន្តរភាព បរិស្ថាន​។​


​លោក ប្រាក់ សុវណ្ណ បាន​ថ្លែងថាៈ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដោយបាន​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទប់ស្កាត់​បានកា​រ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ។​ដោយ​គ្មាន​ការឆ្លង​រីក​រាលដាល​ចូលទៅក្នុង​សហគមន៍​ទេ​មានតែ​ការ​ករណី​ឆ្លង​នាំចូល​ពី​ក្រៅប្រទេស​តិចតួច​ហើយ​ក្រុមគ្រូពេទ្យ​បាន​ព្យាបាល​ជាសះស្បើយ​ជាច្រើន​ពិសេស​មិនមាន​ករណី​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​នោះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...

ប្រកាស​មុខតំណែង​អភិបាល អភ...

ដោយៈ ទេព មង្គល / បាត់ដំបង...

​សម្តេច​តេ​ជោ ហ៊ុន សែន សម...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...