Home ព័ត៌មានជាតិ សង្គម នគរបាលព្រហ្មទ...

នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះត្រួតពិនិត្យរដ្ឋបាលនៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ

ដោយ:គូលែន/សៀមរាប: ព្រឹកថ្ងៃទី០៦ខែ តុលាឆ្នាំ២០២០នេះ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះត្រួតពិនិត្យរដ្ឋបាលនៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ទាំងមូល។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល នៃស្នងការខេត្ត សៀមរាប បាននិយាយថា ក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យនោះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត យើង ក៏ធ្វើការណែនាំឱ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងវិធានការបង្ការ បទល្មើសតាមរយ:សកម្មភាពថែរក្សានូវទ្រព្យសម្បត្តិរបស់ខ្លួនដោយការចាក់សោកម៉ូតូ បិតសន្ទះសោសុវត្តិភាព ចាកសោជន្ទល់ម៉ូតូផងដែរ។ ចំណែកនៅតាមបន្ទប់-ផ្ទះជួល គប្បីបំពាក់កាមេរ៉ាសុវត្តិភាព ផងដែរ។

លោក បានបញ្ជាក់ថា ជាមួយគ្នានេះនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប សូមអរគុណចំពោះការប្រុងប្រយ័ត្ន និងការការពារទ្រព្យ សម្បត្តិ របស់បងប្អូន ប្រជាពលរដ្ឋ សកម្មភាពទាំងនេះ គឺជាកាចូលរួមកាត់បន្ថយបទល្មើសដែលបង្ករឡើងដោយជនឆ្លៀតឱកាសមួយចំនួនផងដែរ។ ករណីបងប្អូនប្រជាពលរដ្ឋបានដឹង ឬមានការសង្ស័យករណីបទល្មើសចោរកម្មកើត ឡើងអាចទាក់មកបានតាមរយៈ ទូរស័ព្ទលេខ ០១២ ២៦៤ ៩៩៩ និង ០១២ ៩៨៣ ៥១២៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រោយ​ដាក់​លប និង​មង ជាប់...

ដោយៈ ភ្នំ​ស្វាយ / កំពង់ធំ...

ទឹកចិត្ត​កម្ពុជា​! ម៉ាស​ព...

ដោយៈ ម៉េង​ឆៃ​ គេ​នៅចាំ​ម...

ក្រសួង​អប់រំ​ដាក់ចេញ​គោលក...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ ក្រ...

ស្លាក​សញ្ញា​ថ្មី​«​រូប​បក...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...