Home ព័ត៌មានជាតិ សង្គម អភិបាលរាជធានី...

អភិបាលរាជធានីជាអតីតសិស្សវិទ្យាល័យសន្ធរម៉ុកបានសាងសង់អគារទីចាត់ការជូនសាលាបឋមសិក្សាសន្ធរម៉ុក១ខ្នង

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ អគារទីចាត់ការសាលាបឋមសិក្សាសន្ធរម៉ុកដែលមានបណ្តោយ ២០ម៉ែត្រនិងទទឹង ១២ម៉ែត្រដំបូលប្រក់ក្បឿង ដែលជាអំណោយរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីជា ស៊ីណា ឃួង ស្រេង ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី ៦ ខែតុលាឆ្នាំ២០២០ ក្រោមអធិបតីភាព របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីរួមជាមួយនឹងលោកគ្រូ អ្នកគ្រូអាជ្ញាធរមូលដ្ឋានជាច្រើននាក់ទៀត។

គួរបញ្ជាក់ថា លោកឃួង ស្រេង និងលោកស្រីជា ស៊ីណាជាអតីតសិស្សសាលាបឋមនិងវិទ្យាល័យសន្ឋរម៉ុកបានសាលាងសង់អគារទីចាត់ការមួយខ្នងជូនសាលាបឋមសិក្សាសន្ឋរម៉ុកដើម្បីរំលឹកអនុស្សាវរីយ៍ដែលធ្លាប់រៀននៅទីនោះផងនិងទុកជាទ្រព្យសម្បត្តិ សាធរណះផងដែរ។

អគារសាលាបឋមសិក្សាសន្ធរម៉ុក មានទីតាំងនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អគារនេះជាអំណោយដ៏ថ្លៃថ្លារបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ។

នាយកសាលាបឋមសិក្សាសន្ធរម៉ុកបានបញ្ជាក់ឲ្យដឹងថា ដោយមើលឃើញអគារទីចាត់ការចាស់មួយខ្នង៤បន្ទប់ ដែលសាងសង់ដោសហគមន៍នៅឆ្នាំ១៩៨៥ មានសភាពចាស់ ទ្រុឌទ្រោមនិងតាមការស្នើសុំរបស់លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាសន្ធរម៉ុក លោក ឃួង ស្រេង អភិបាលរាជធានីនិងលោកស្រី ដែលជាអតីតសិស្សសាលាសន្ធរម៉ុក ក្នុងទសវត្សរ៍ទី៨០-៩០ដែរនោះបានផ្តល់ទីចាត់ការមួយខ្នងដ៏ស្រស់ស្អាត ប្រកបដោយគុណភាពនិងផាសុខភាព ដែលមានបណ្ដោយ២០ ម៉ែត្រទទឹង១២ ម៉ែត្រ ដោយបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី ០១ កុម្ភៈឆ្នាំ ២០២០ និងបានបញ្ចប់នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ ២០២០ ព្រមទាំងមានបង្គន់អនាម័យចំនួនពីរ បំពាក់អំពូលភ្លើងកង្ហា ចាក់បេតុងជុំវិញអាគារ ដាក់ប្រព័ន្ធលូបង្ហូរទឹកទៅកាន់លូធំ មកកាត់បីទឹក ប្រវែង ៥០ ម៉ែត្រកៅអីអង្គុយ៤ចំនួន ១០ គ្រឿងនិងកៅអីអង្គុយបីនាក់ចំនួន៧គ្រឿង។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ វិស័យអប់រំ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ក្រោយឆ្នាំ ១៩៧៩ ក្រោយពីបើកបវេសនកាល ពេលនោះសិស្សនិងលោកគ្រូបានទទួលរបបអង្ករនិងពោតកាលណ្ណោះអត់ទាន់មានប្រាក់ខែនៅឡើយទេ ។ នេះជាទស្សនៈទាន វែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រោយពីសាលារៀនមានបរិមាណសិស្សកាន់តែច្រើនទើបមានការជ្រើសរើសយកគុណភាពសិស្ស ។

លោកបញ្ជាក់ថា បើគ្មានបរិមាណគឺពិតជាគ្មានការជ្រើសរើសយកគុណភាពនោះដែរ ។ រដ្ឋបាលរាជធានីភ្នំពេញកន្លងមកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំនេះ ដោយបានឧបត្ថម្ភគាំទ្រជាមួយនឹងការកសាងសាលារៀនជាច្រើនបន្តបន្ទាប់ផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មុខសញ្ញា កាច់​កញ្ចក់​ឡាន​...

ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញ​៖...

តើ​គម្រោង​រៀបចំ​ការបោះឆ្ន...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

ក្រសួង​អប់រំ​ផ្អាក​ការហាត...

​ដោយ​: ដេប៉ូ / ភ្នំពេញ​: ...

វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​៖ ...

​ដោយៈ​សុផល​/​ភ្នំពេញ​: គិ...