Home ព័ត៌មានជាតិ សង្គម គណៈកម្មាធិការ...

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរ ខណ្ឌមាន ជ័យ ចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិត «តៅហ៊ូយ៉ាងលីអ៊ីន»

ដោយៈសាវរក្ស/ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរ ខណ្ឌមានជ័យ ចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិត «តៅហ៊ូយ៉ាងលីអ៊ីន» ឃើញថា មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែមានគ្រឿងសំអាង និងគ្រឿងក្រអូប ត្រូវបានម្ចាស់ទីតាំងដាក់ចូលគ្នា វាផ្ទុយពីការសុំច្បាប់លក់តាហ៊ូ ហើយការដាក់សម្ភារគ្រឿងក្រអូប លាយចូលគ្នាជាមួយកន្លែងចែកចាយតាហ៊ូ ធ្វើឲ្យខូចគុណភាព ដែលស្ថិតនៅផ្ទះលេខ ៦២៣ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។

ទីតាំងសិប្បកម្មផលិត «តៅហ៊ូយ៉ាងលីអ៊ីន»មានម្ចាស់ទីតាំងឈ្មោះ ចាំង សុខហ៊ុង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ។ ក្នុងប្រត្ដិបត្ដិការនេះធ្វើឡើងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានប្រាប់នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះថា ក្រោយពីការចុះត្រួតពិនិត្យរួចមកឃើញថា សិប្បកម្មផលិត «តៅហ៊ូយ៉ាងលីអ៊ីន» មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែមានគ្រឿងសំអាង និងគ្រឿងក្រអូប ត្រូវបានម្ចាស់ទីតាំងដាក់ចូលគ្នា វាផ្ទុយពីការសុំច្បាប់លក់តាហ៊ូ ហើយការដាក់សម្ភារគ្រឿងក្រអូប លាយចូលគ្នាជាមួយកន្លែងចែកចាយតាហ៊ូ ធ្វើឲ្យខូចគុណភាព។

ជាមួយគ្នានេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានណែនាំម្ចាស់ទីតាំងមិនឲ្យចែកចាយលក់ទៅក្រៅបន្តទៀតទេ លុះត្រារកកន្លែងទុកដាក់តាមបច្ចេកទេសលក្ខណ:ស្ដង់ដារ និងត្រូវសុំច្បាប់ពីក្រសួងសុខាភិបាលថែមទៀត។

សូមជម្រាបថា គ្រឿងក្រអូបទាំងនេះ កម្លាំងផ្នែកជំនាញ មិនបានដកហូតទេ ចំណែកម្ចាស់ទីតាំងក៏មិនបានឃាត់នោះទេ គ្រាន់តែនាំឲ្យសុំច្បាប់ ក្នុងនោះតាហ៊ូ ត្រូវបានមន្រ្តីជំនាញយកទៅធ្វើតេស្ត តើមានលាយសារធាតុគីមី ឬអត់? ដោយត្រូវរង់ចាំលទ្ធផលជាមុនសិន ដើម្បីចាត់ការបន្តទៀត។ អាជ្ញាធរស្នើសុំឲ្យម្ចាស់ទាំងផលិត ឬចែកចាយត្រូវគិតគូពីសុខភាពរបស់ប្រជាពលរដ្ឋប្រើប្រាស់ និងប្រឈមផ្លូវច្បាប់ ប្រសិនជាជំនាញរកឃើញមានធាតុផ្សំសារធាតុគីមីនោះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ផ្ត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សង្គ្រោះបន្ទាន់​នៅ​មន្ទីរ...

​ដោយ​: ប​.​ជ័យ / បន្ទាយមា...

សាំ​យ៉ុង​បើក​លឿន​បុក​ម៉ូត...

ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំព...