Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ពន្ធ័ករណីហឹង្សាដោយចេតនាមានស្ថានទំងន់ទោស

ដោយ:គូលែន/សៀមរាប: ជនសង្ស័យ២នាក់ក្នុងចំណោម៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដោយពាក់ពន្ធ័ករណីហឹង្សាដោយចេតនាដោយមានស្ថានទំងន់ទោស ។ករណីឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅថ្ងៃទី០៤ និងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននិយាយថា កាលពីវេលាម៉ោង០៥ទាបភ្លឺ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ ជនរងគ្រោះដើរមកពីដាក់សន្ទូចរកត្រី ហើយបានបែរភ្លើងពិល ត្រូវលើ ក្រុមជនសង្ស័យមួយក្រុម ដែលកំពុង នាំគ្នាជក់ថ្នាំញៀន បានធ្វើអោយក្រុមជនសង្ស័យខឹង ហើយនាំ គ្នា ជិះម៉ូតូនិងប្រើកាំបិត តាមរកនិងកាប់ជនរងគ្រោះ។

លោកបានបន្តថា បន្ទាប់ពីតាមរកជនរងគ្រោះឃើញនៅចំណុច ភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ក្រុមជនសង្ស័យបានប្រើកាំបិតកាប់ លើជនរងគ្រោះ បណ្តាលរងរបួសដាច់ម្រាមដៃឆ្វេងចំនួន៣ របួសត្រង់ដើមដៃ នឹងកំភួនដៃខាងស្តាំដេរសរុប១៩ថ្នេរ ។ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់។

លោកបានបន្តទៀតថា ក្រោយពីកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប សហការជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ បានចុះធ្វើការស្រាវជ្រាវ ហើយកំណត់បានមុខសញ្ញាសង្ស័យ នឹងឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។ចំណែកបក្ខពួកជនសង្ស័យចំនួន០២នាក់ទៀត យើងបានធ្វើការកំណត់អត្តសញ្ញាណ រួចហើយ។

ជនសង្ស័យទាំង២នាក់ដែលត្រូវឃាតើខ្លួនគឺមានឈ្មោះ ហេង គឹមឡាយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប មកធ្វើការសាកសួរនាំហើយនៅថ្ងៃបន្ទាប់ វេលាម៉ោង១៧:៣០នាទី ថ្ងៃទី០៥ខែតុលា ឆ្នាំ២០២០ យើងបានបន្តនីតិវិធី នាំខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះសួន សាក់ ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប មកសាកសួរនាំបន្ត ។ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ បានឆ្លើយថា ខ្លួនពិតជាបានចូលរួមជាមួយបក្ខពួក មានគ្នាសរុប៤នាក់ ជក់ថ្នាំញៀននាថ្ងៃកើតហេតុនិងបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ក្រោយ ធ្វើការសាកសួរសមត្ថកិច្ច បានធ្វើតេស្តរកសារធាតុញៀនលើទឹកនោមជនសង្ស័យ ជាលទ្ធផលវិជ្ជមាន។

ជនរងគ្រោះមានឈ្មោះ យ ឌ ណ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការផ្ដន្ទាទោស តាមផ្លូវច្បាប់ និងតាមស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យបន្តទៀត៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...