Home ព័ត៌មានជាតិ សង្គម ដាំដើមឈើ១៥០ដើ...

ដាំដើមឈើ១៥០ដើម ដើម្បីចូលរួមរំលឹកទិវាលំនៅដ្ឋានពិភពលោក

ដោយៈមូលសម្បត្តិ/ភ្នំពេញៈ ក្រសួងបរិស្ថាន សហការជាមួយពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានរៀបចំពិធីដាំកូនឈើចំនួន១៥០ដើម នៅថ្ងៃទី០៥ ខែតុលាឆ្នាំ២០២០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ)។ នេះតាមការផ្សាយរបស់គេហទំពរ៌(វេបសាយ)ក្រសួងបរិស្ថាននៅថ្ងៃទី5ខែតុលានេះ។

ដើមឈើទាំងនោះមាន៦ប្រភេទគឺ ឥន្ទនេល ត្របែកព្រៃ រំដួល ដើមជើងគោ ជាដើម បានរៀបចំដាំនៅលើទីតាំងមួយចំនួននៃនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីចូលរួមអបអរសាទរទិវាលំនៅដ្ឋានពិភពលោក ដែលពិភពលោកតែងរៀបចំឡើងនៅដើមខែតុលាជារៀងរាល់ឆ្នាំ។

លោកអ៊ុម រម្យណី អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន សហការជាមួយស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថាន និងភាពស្រស់បំព្រងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

លោកPablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា បានថ្លែងថាប្រទេសអូស្រ្តាលីគាំទ្រដល់ការអភិវឌ្ឍបៃតងនៅប្រទេសកម្ពុជា។ លោក បានបន្ថែមថា វេទិកានេះរៀបចំឡើងដើម្បីចូលរួមក្នុងទិវាលំនៅដ្ឋានពិភពលោក ហើយក៏ដូចជាបង្ហាញការចូលរួមរួមលម្អសោភ័ណភាព និងបង្កើនភាពបៃតងដល់បរិស្ថាននៅក្នុងទីក្រុងផងដែរ។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការងថេរសភាពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាសាកលវិទ្យាធិការពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាពីទំនាក់ទំនងធម្មជាតិនឹងប្រវត្តិព្រះពុទ្ធជាម្ចាស់ ដែលបានប្រសូត្រ និងយាងចូលបរិនិពាន្តនៅក្នុងព្រៃ និងធម្មជាតិ។ ការដាំដើមឈើនៅពេលនេះ បានបង្ហាញថា មនុស្សសត្វទាំងអស់ក៏ជាចំណែកនៃធម្មជាតិដែរ។

លោកសូ សង្ហារ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថានេះជាសកម្មភាពមួយក្នុងការលើកកម្ពស់ការយល់ដឹងពីបរិស្ថាន និងធនធានធម្មជាតិ និងជាការរួមចំណែកបណ្តុះស្មារតីឱ្យប្រជាពលរដ្ឋាបានយល់ពីសារៈប្រយោជន៍នៃព្រៃឈើ។ លោកបានបន្ថែមថា ដើមឈើជាកត្តាសំខាន់មួយ ដែលផ្តល់សោភ័ណទីក្រុង ផ្តល់ម្លប់ ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងបរិយាកាស អ្នកបង្កើតអុកស៊ីហ្សែន និងស្រូបយកឧស្ម័នកាបូនិច ជាអ្នកស្រូបធូលី និងផ្សែងពីខ្យល់ និងក៏ជាអ្នកការពារ ថែរក្សា និងបង្កើនគុណភាពទឹក ជាដើម។

សូមបញ្ជាក់ថា ទិវាលំនៅដ្ឋានពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៥។ ទិវានាឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ «ទាំងអស់គ្នាត្រូវមានលំនៅដ្ឋាន និងទីក្រុងល្អប្រសើរនាពេលអនាគត» ដែលជាការក្រើនរំឭកដល់យើងទាំងអស់គ្នា ឱ្យមានទំនួលខុសត្រូវ ជំរុញអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព តាមរយៈការយកចិត្តទុកដាក់ និងបញ្ចូលធម្មជាតិទៅក្នុងផែនការអភិវឌ្ឍន៍ទីក្រុង៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...