Home ព័ត៌មានជាតិ នយោបាយ ​ប្រមុខ​រាជរដ...

​ប្រមុខ​រាជរដ្ឋាភិបាល​សុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ​និង​ហ្លួង​ម៉ែ​ចំពោះ​កំហុសឆ្គង​ដោយ​អ​ចេតនា​

ដោយ៖តារារិទ្ធ/ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើការ​សុំព្រះរាជទានទោសព្រះមហាក្សត្រ​និង​ហ្លួង​ម៉ែ​​ជា​សាធារណៈ​តាមរយៈ​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការចំពោះ​កំហុសឆ្គង​ដោយ​អ​ចេតនា​ដោយ​ការពាក់​វ៉ែ​តាខ្មៅ​ក្នុងពេល​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ​និង​ហ្លួង​ម៉ែ​យាង​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​ព្រឹក​ថ្ងៃទី ៦ ខែ តុលា ២០២០​នេះ ។​

​នៅក្នុង​ហ្វេ​ស​បុក​ផ្លូវការ​នា​​ថ្ងៃទី ៦ ខែតុលា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖«​ថ្ងៃនេះ​ទូលព្រះបង្គំ​ខ្ញុំព្រះករុណាខ្ញុំ​បានធ្វើ​នៅ​កំហុស​ដោយ​អ​ចេតនា​មួយ​។​នោះ​គឺ​ការប្រើ ​វ៉ែនតា​ពណ៍​ខ្មៅ​ក្នុងពេល​ដង្ហែ​ព្រះមហាក្សត្រ​និង​ហ្លួង​ម៉ែ​យាង​ចេញទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ព្រលានយន្តហោះ​ពោ​ចិន​តុង​។​នេះ​មិនមែនជា​ទម្លាប់​ខាង​ពិធីការ​របស់​ទូលព្រះបង្គំ​ខ្ញុំព្រះករុណាខ្ញុំ​ឡើយ​តែដោយសារ​ភ្នែក​ចាញ់​ពន្លឺ​ថ្ងៃ​ក៍​មិនបាន​ដូរ​វ៉ែនតា​ស​ជំនួស​វិញ​។​ទួល​ព្រះ​បង្គំ​ខ្ញុំព្រះករុណាខ្ញុំ​សូម​ព្រះរាជ​ទោស​ចំពោះ​ព្រះអង្គ​ទាំង​ទ្វេ​និង​សូម​អភ័យទោស​ពី​បងប្អូន​ជនរួមជាតិ​ចំពោះ​កំហុស​ដោយ​អ​ចេតនា​នេះ »៕BR

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular