សម្តេចតេជោ ហ៊ុន សែន សូមព្រះរាជទោសចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែ

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសូមព្រះរាជទោសចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែ និងសូមអភ័យទោសពីជនរួមជាតិចំពោះកំហុសដោយអចេតនា ដែលពាក់វ៉ែនតាខ្មៅ ក្នុងពេលដង្ហែព្រះអង្គទាំងទ្វេចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រលានយន្តហោះពោចិនតុង កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២០។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងហ្វែសប៊ុកថា “ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកំហុសដោយអចេតនាមួយ។ នោះគឺការប្រើវ៉ែនតាពណ៍ខ្មៅក្នុងពេល
ដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែយាង ចេញទៅសាធារណរដ្ឋប្រជាមានិតចិននៅព្រលានយន្តហោះពោចិនតុង។ នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយតែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៍មិនបានដូរវ៉ែនតាសជំនួសវិញ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេនិងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ”។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងទៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។

អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រីនាឱកាសនោះ រួមមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចចៅវាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះញាតិវង្សានុវង្ស ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា រួមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំក្រសួងស្ថាប័នជាតិជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និងសម្ដេចព្រះវររាជមាតា ស្ដេចតែងយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពជាទៀតទាត់តាមកាលបរិច្ឆេទកំណត់ថ្វាយដោយក្រុមវេជ្ជបណ្ឌិតចំណានៗនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ។ ព្រះរាជបវេណីនេះ បានចាប់ផ្ដើមតាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះ គឺបន្ទាប់ពីព្រះករុណាព្រះបាទសម្ដេចព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបង្កើតទំនាក់ទំនងដ៏ល្អជាមួយមួយថ្នាក់ដឹកនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបន្សល់ទុកចំណងការទូតដ៏ពិសិដ្ឋមកទល់បច្ចុប្បន្ន ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អណ្ដូងទឹក​ចំនួន​ជាង​៤០០​ក...

ដោយ​: គូលែន / សៀមរាប​: អណ...

បុរស​ម្នាក់​ស្លាប់​និង​ម្...

ដោយ​: ស​រិ​ទ្ធ / កំពង់ឆ្ន...

ផ្សព្វផ្សាយ​ស្ដីពី​ការបិទ...

ដោយ​: គូលែន​/​សៀមរាប​: នៅ...

ប្រជុំ​ប្រចាំខែ​របស់​លេខា...

​ដោយ​: គូលែន / សៀមរាប​: ន...