ក្រសួង​ការពារជាតិ​អង់គ្លេស បាន​បដិសេធ​របាយការណ៍​ដែល​ថា​ទាហាន​ពិសេស​អង់គ្លេស​ច្រើន​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ស៊ី​រី​

1286
ចែករម្លែក

​បណ្តាញសារព័ត៌មាន​អ៊ីរ៉ង់ បាន​រាយការណ៍​ថា ទាហាន​ពិសេស​អង់គ្លេស​ជា​ច្រើន​នាក់​ដែល​មិនដឹង​ចំនួន​ពិ​ប្រាកដ​នោះ ត្រូវបាន​ចាប់ខ្លួន​នៅ​ស៊ី​រី​ដោយ​កងទ័ពរ​​ដ្ឋា​ភិបាល​។​

​ពួកគេ​បាន​ដកស្រង់​សម្តី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ក្រុង​មូ​ស្គូរប​ស់​បណ្តាញសារព័ត៌មា​ន​លី​បង់ al-Mayadeen​ដែល​បាន​អះអាងថា កងទ័ព​អង់គ្លេស​ច្រើន​នាក់ ត្រូវ​​បាន​ចាប់ខ្លួន បន្ទាប់ពី​បាន​ជ្រៀតចូល​ប្រទេស​នេះ ។​

​យោងតាម​របាយការណ៍​នេះ​បាន​ឱ្យដឹងថា ពួកគេ​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​មាន​ការប្រយុទ្ធ​គ្នា​នៅ​តំបន់​ហ្គោ​តា ជិត​ទីក្រុង​ដា​ម៉ាស​។​

​ប៉ុន្តែ ប្រភព័ត៌​មានពី​ក្រសួងការពារជាតិ​អង់​គ្លេ​ស នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ (​ទី​១២​ខែ​មេសា​) បាន​អះអាង​ថា​សេចក្តីរាយការណ៍​នេះ គឺ​មិន​ពិត​នោះទេ​៕ដោយ៖សុខា/sn

​កងទ័ព​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី ស្ថិតនៅ​តំបន់​ហ្គោ​តា ជិត​ទីក្រុង​ដា​ម៉ាស ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃទី​៧​ខែ​មេសា

ទីតាំងផ្សាយពាណិជ្ជកម្ម