ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៧ខែតុលាស្អែកនេះនឹងអញ្ជើញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់សម្ភោធមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្ដកណ្ដាល ។

មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រគឺជាគម្រោងសួនកម្សាន្តមួយស្ថិតក្នុងខេត្តកណ្តាលដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក ។លាតសន្ធឹងលើផ្ទៃដីទំហំ១៣៦.០០០ម៉ែត្រការ៉េ ។មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិមួយដែលផ្តល់ជូនភ្ញៀវ ទេសចរនូវការសម្រាកលម្ហែកាយវិស្សមកាលជាមួយនឹងទេសភាពស្រស់បំព្រងការកម្សាន្តលក្ខណៈគ្រួសារនិង ទេសចរ ណ៍លក្ខណៈពិសេសដែលរួមបញ្ចូលនូវសួនផ្កា ចម្រុះពណ៌ សួនកម្សាន្ដរីករាយបន្ទប់ស្នាក់នៅធ្វើអំពីឈើនិងអាហារឆ្ងាញ់ៗនៅកក្នុងទីតាំងតែមួយ ។

នៅក្នុងដំណាក់កាលទី១ មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រមានគម្រោងកម្សាន្តជាងដប់មុខក្នុងនោះរួមមានការកម្សាន្តបែបផ្សងព្រេងរំភើបកក់ក្តៅនិងពោរពេញដោយមនោស ញ្ចេតនា។នៅទីនេះមិនថាភ្ញៀវទេសចរក្នុងវ័យណាក៏ដោយសុទ្ធតែអាចរកឃើញកន្លែងរីក រាយសម្រាប់ខ្លួនពួកគាត់ផ្ទាល។មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ សម្រេចបានយ៉ាងពិត ប្រាកដនូវសួនកម្សាន្តសម្រាប់មនុស្សគ្រប់វ័យ ។ ក្នុងដំណាក់កាលទី២មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រគ្រោងនឹងសាងសង់កងវិលកម្ពស់៨៨ម៉ែត្រដែលប្រៀបដូចជាចក្ខុនៃទីក្រុង ភ្នំពេញរួមជាមួយនិងពិភពទឹកកម្សាន្តព្រីនស៍ដែលមានទំហំប្រមាណ ១០,០០០ ម៉ែត្រកា រេ៉ទីវាលប្រណាំងឡានប្រកបដោយស្តង់ ដារនិងសួនរុក្ខជាតិអេកូឡូស៊ីជាដើម។

គួរជម្រាបជូនផងដែរថា ព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ចម្ងាយ២៥គីឡូម៉ែត្រពីភ្នំពេញ (គិតពីផ្សារថ្មី) ដោយជិះហួសផ្សារគគីរប្រហែល៦គីឡូម៉ែត្រស្ថិតនៅខាងឆ្វេងដៃ ៕BR

