Home កីឡា ហ្គ្រែ​ម សោ​ណ...

ហ្គ្រែ​ម សោ​ណេ​ស បន្ទោស​ការបរាជ័យរ​បស់ Liverpool ទៅលើ​ទីលាន​ប្រកួត​

អ្នកវិភាគ​លោក ហ្គ្រែ​ម សោ​ណេ​ស (Graeme Souness) ប្រចាំ​ទូរទស្សន៍ Sky Sports បាន​បន្ទោស​បរាជ័យរ​បស់​ក្រុម Liverpool ៧-២ អំឡុងពេល​ប្រកួត​ចាញ់​ក្រុម Aston Villa ថា ដោយសារតែ​បញ្ហា​ស្មៅ​នៅលើ​ទីលាន​វែង​ពេក​។​
​ ​
​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ចាប់ផ្តើម​ការប្រកួត​ល្អ​នៅ​ដើមរដូវ​កាល ប៉ុន្តែ​បានបញ្ចប់​ភ្លាមៗ​នៅ​ពហុកីឡាដ្ឋាន Villa Park ដោយ​កីឡាករ អូ​ល​លី វ៉​ត​ឃី​ន (Ollie Watkins) រកបាន​៣​គ្រាប់​ម្នាក់ឯង​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​។​
​ ​
​ប៉ុន្តែ​អតីត​វីរបុរស​ក្លឹប Liverpool រូបនេះ​ដែល​ធ្លាប់​លេង​និង​ដឹកនាំ​ក្លឹប​នេះ​ផងដែរ​នោះ បាន​បន្ទោស​ការលេង​ដ៏​អន់​នេះ​ទៅលើ​ស្ថានភាព​ទីលាន​ប្រកួត ដោយ​អះអាងថា ក្រុមការងារ រៀបចំ​ទីលាន​របស់​ក្លឹប Aston Villa បាន​ទុក​ឲ្យ​ស្មៅ​ដុះ​វែង ដើម្បី​កាត់បន្ថយ​ល្បឿន​របស់​កីឡាករ Liverpool ។​
​ ​
​នេះ​មិនមែនជា​ហេតុការណ៍​ចម្រូងចម្រាស​តែមួយគត់​ចំពោះ​លោក សោ​ណេ​ស នោះទេ អំឡុង​ការផ្សព្វផ្សាយ​នេះ ខណៈពេល​លោក​ធ្វើការ​រិះគន់​ចំពោះ​ករណី​របស់​កីឡាករ អេ​រិ​ក ឡា​ម៉េ​ឡា (Erik Lamela) ដែល​ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​បណ្តេញ​ខ្សែប្រយុទ្ធ អែន​ថូ​នី ម៉ា​សល (Anthony Martial) ។​
​ ​
​លោក សោ​ណេ​ស បាន​និយាយថា “​ខ្ញុំ​គិតថា ពួកគេ​ទុក​ស្មៅ​ឲ្យ​ដុះ​វែង​ជាង​ធម្មតា ដើម្បី​ធ្វើ​ឲ្យ ក្រុម Liverpool មាន​ចលនា​យឺត​។ គ្រប់​ក្រុម​កំពូល​ទាំងអស់​ចង់បាន​ស្មៅ​ខ្លី និង​ទីលាន​ដែល​អាច ផ្លាស់​ទី​បាន​លឿន​។ ខ្ញុំ​មើលឃើញថា វា​មិន​មែ​នាទី​លាន​ដែល​អាច​រត់​បាន​លឿន​នោះទេ​”?៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក ហ្គ្រែ​ម សោ​ណេ​ស (Graeme Souness)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...