Home កីឡា ធី​អូ វ៉​លក​ត...

ធី​អូ វ៉​លក​ត់ គ្រោង​នឹង​សម្រេច​កិច្ចព្រមព្រៀង​ខ្ចី​ជើង​មក​ក្លឹប Southampton

​ក្លឹប Southampton សង្ឃឹមថា នឹង​ផ្ទេរ​កីឡាករ ធី​អូ វ៉​លក​ត់ (Theo Walcott) ពី​ក្លឹប Everton មកវិញ​។
​ ​
​ក្លឹប​ទាំងពីរ​នេះ​បាន​ចរចា​គ្នា​ពី​កិច្ចព្រមព្រៀង​ខ្ចី​ជើង ដែល​អាច​នឹងធ្វើ​ឲ្យ​ខ្សែបម្រើ​ស្លាប វ៉​លក​ត់ វ័យ​៣១​ឆ្នាំ​វិលត្រឡប់​មកវិញ ជាទី​ដែល​កីឡាករ​រូបនេះ​បានបង្ហាញ​មុខជា​លើកដំបូង​តាំងពី​វ័យ ១៦​ឆ្នាំ​។​
​ ​
​ក្លឹប Southampton បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ អ៊ី​ប្រា​ហ៊ី​ម៉ា ឌី​អាល​ឡូ (Ibrahima Diallo) ក្នុងតម្លៃ​១២​លាន​ផោន ពី​ក្លឹប Stade Brest កាលពី​ម្សិលមិញ​ហើយ​មាន​គម្រោង​រៀបចំ កិច្ចព្រមព្រៀង​ផ្ទេរ​បន្ថែមទៀត​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​ទិញដូរ​នេះ​។​
​ ​
​ក្លឹប​ទាំងពីរ​មិន​ទំនងជា​សម្រេច​កិច្ចព្រមព្រៀង​ខ្ចី​ជើង​នោះទេ​។ នេះ​អាចជា​ឧបសគ្គ​មួយ​សម្រាប់ ក្លឹប Southampton ដែល​ចាប់អារម្មណ៍​លើ​កីឡាករ រូ​បេន ឡូ​ហ្វ​ធឹ​ស ឈី​ក (Ruben Loftus Cheek) ហើយក៏​ជា​បញ្ហា​ក្នុងការ​ព្យាយាម​ផ្ទេរ វ៉​លក​ត់ ផងដែរ ដែល​រកប្រាក់​ឈ្នួល​បាន​ប្រហែល ១០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
​វ៉​លក​ត់ បាន​ឆ្លងកាត់​ថ្នាល​របស់​ក្លឹប Southampton មុនពេល​ចូលរួម​ជាមួយ​ក្រុម Arsenal កាលពី​ឆ្នាំ​២០០៦ និង​បាន​ចំណាយពេល​១២​ឆ្នាំ​នៅ​ពហុកីឡាដ្ឋាន Emirates ។​
​ ​
​ក្រោយមក វ៉​លក​ត់ បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្លឹប Everton​ក្នុងតម្លៃ​២០​លាន​ផោន​កាលពី ខែមករា​ឆ្នាំ​២០១៨ ប៉ុន្តែ​មិនសូវ​មានឱកាស​លេង​នៅ​ពហុកីឡាដ្ឋាន Goodison Park ទេ ដោយ​បង្ហាញមុខ​ត្រឹមតែ​១​លើក​ជា​កីឡាករ​បម្រុង​ក្នុង​លី​ក​រហូតមក​ដល់ពេលនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ធី​អូ វ៉​លក​ត់ (Theo Walcott)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular