Home កីឡា ថ​មមី អា​ប្រា...

ថ​មមី អា​ប្រា​ហាំ សូម​អភ័យទោស បន្ទាប់ពី​បំពាន​បម្រាម​ជួបជុំ​

កីឡាករ ថ​មមី អា​ប្រា​ហាំ (Tammy Abraham) បានធ្វើការ​សូម​អភ័យទោស​ជា​សាធារណៈ បន្ទាប់ពី​បាន​រំលោភ​លក្ខខណ្ឌ​ការពារ​វីរុស​កូ​រ៉ូ​ណា​លួច​ទៅ​ចូលរួម​ពិធីជប់លៀង​ខួបកំណើត​របស់ខ្លួន ជាមួយ​មិត្ត​រួម​ក្រុម បេន ឈី​វែ​ល (Ben Chilwell) និង ចា​ឌិន សាន​ចូ (Jadon Sancho) ។
​ ​
​ខ្សែប្រយុទ្ធ អា​ប្រា​ហាំ របស់​ក្លឹប Chelsea និង​មិត្ត​រួម​ក្រុម បេន ឈី​វែ​ល និង​ខ្សែបម្រើ​ស្លាប សាន​ចូ របស់​ក្លឹប Dortmund គ្រោង​ត្រូវគេ​ភ្ជាប់​ទៅ​ក្រុម​ជម្រើស​របស់លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareht Southgate) កាលពី​ថ្ងៃ​ច័ន្ទ​នៅ​ពហុកីឡាដ្ឋាន George `s Park នៅមុន​ជំនួប​ជាមួយ​ក្រុម Wales នៅ​ពហុកីឡាដ្ឋាន Wembley កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​
​ ​
​តាម​ព័ត៌មាន​ថា មាន​មនុស្ស​ប្រហែល ២០ នាក់​បាន​ចូលរួម​កម្មវិធី​ជប់លៀង​នៅផ្ទះ​របស់ អា​ប្រា​ហាំ ក្នុង​ទីក្រុង​ឡុង​ដ៍ ដែល​ធ្វើឡើង​ដោយ​រំលោភ​លក្ខខណ្ឌ​បម្រាម​របស់​រដ្ឋាភិបាល ដែល​ហាមឃាត់​ការជួបជុំ​លើសពី​៦​នាក់​។​
​ ​
​កម្មវិធី​ជួបជុំ​នេះ​កើត​មានតែ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ក្រុម Chelsea យកឈ្នះ​ក្រុម Cystal Palace ៤-០ កាលពី​ថ្ងៃ​សៅរ៍ ដែល​ក្នុងនោះ អា​ប្រា​ហាំ និង ឈី​វែ​ល ក៏​បង្ហាញមុខ​ផងដែរ​។​
​ ​
​សាន​ចូ ខកខាន​មិនបាន​បង្ហាញ​មុខ​ក្នុងការ​ប្រកួត​របស់​ក្រុម Dortmund កាលពី​ចុង​សប្តាហ៍​ទេ ដោយ​តែមាន​បញ្ហា​ជំងឺ​ផ្លូវដង្ហើម ប៉ុន្តែ​កីឡាករ​រូបនេះ​តេស្ត​អវិជ្ជមាន​ខូ​វីដ​១៩​។​
​ ​
​អា​ប្រា​ហាំ វ័យ​២៣ បានធ្វើការ​សូម​អភ័យទោស​ចំពោះ​ទង្វើ​របស់ខ្លួន​ដោយ​មិនបាន​ដឹង ពី​កម្មវិធី​នេះ​មុនពេល​មានការ​ចាប់ផ្តើម​។ អា​ប្រា​ហាំ បាន​និយាយថា​“​ខ្ញុំ​មកដល់​ផ្ទះ​ហើយ​មាន ការរៀបចំ​ដ៏​ភ្ញាក់ផ្អើល​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ថ​មមី អា​ប្រា​ហាំ (Tammy Abraham)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular