Home ព័ត៌មានជាតិ សង្គម រសួងព័ត៌មានផ្...

រសួងព័ត៌មានផ្សព្វផ្សាយពីការអនុវត្តគោលនយោបាយសមភាព យែនឌ័រ លើប្រព័ន្ធផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ

ដោយៈទេពកង្រី/កំពង់ឆ្នាំងៈ ក្រសួងព័ត៌មាន បានធ្វើសិក្ខាសាលាមួយ មានរយៈពេល ៥ថ្ងៃ ដោយចាប់ផ្ដើម នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ដើម្បីផ្សព្វផ្សាយ ស្តីពីសមិទ្ធផល និងផែនការ នៃការអនុវត្តគោលនយោបាយ សមភាពយែនឌ័រ របស់រាជរដ្ឋាភិបាល លើប្រព័ន្ធផ្សព្វផ្សាយ នៅថ្នាក់ក្រោមជាតិ។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ខៀវ កាញារិទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងលោក ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងសិក្ខា​កាម មកពីបណ្តារាជធានី ខេត្ត ចំនួន ៥ បានមកចូលរួម ផងដែរ ។

លោក ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈ ខេត្តកំពង់ឆ្នាំង បាននិងកំពុងអភិវឌ្ឍន៍ លើគ្រប់វិស័យ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ ចតុកោណរបស់ រាជរដ្ឋាភិបាល ដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងនោះ វិស័យព័ត៌មាន និងសោតទស្សន៍ បានរួមចំណែកយ៉ាងសំខាន់ ដែលការរីកចម្រើនទាំងអស់នេះ មួយចំណែកធំ បានមកពីការចូលរួម យ៉ាងសកម្ម របស់បងប្អូន ជានារី ពីគ្រប់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងបងប្អូនជានារី នៅតាមសហគមន៍ ។

មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់ គិតគូរយ៉ាងខ្លាំង ដល់សកម្មភាព និងផលប្រយោជន៍ របស់បងប្អូនជាស្ត្រី ក្នុងអង្គភាព និងផ្តល់តួនាទី ភារកិច្ចសំខាន់ៗ ជូនដល់បងប្អូនជានារី ឲ្យបំពេញការងារ លើគ្រប់មុខជំនាញ និងបានប្រជុំផ្សព្វផ្សាយ ដាក់បញ្ចូលកម្មវិធីផ្សព្វផ្សាយ ក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលមាននៅក្នុងខេត្ត អំពីតម្លៃស្ត្រី និងគ្រួសារខ្មែរ សេចក្តីថ្លៃថ្នូរ និង ប្រពៃណីវប្បធម៌ ទំនៀមទំលាប់ល្អ របស់ជាតិ ការលុបបំបាត់អំពើហិង្សា ការជួញដូរមនុស្ស និងការទប់ស្កាត់ ការរំលោភបំពានផ្លូវភេទ លើស្ត្រី ។

លោក អមសុភា បានមានប្រសាសន៍ថាៈ ដើម្បីលើកកម្ពស់ សមភាពយេនឌ័រ រាជរដ្ឋាភិបាលកម្ពុជា ខេត្តបានដាក់ចេញ នូវវិធានការជាក់លាក់ជាច្រើន ក្នុងការបញ្ជ្រាបយេនឌ័រ និងបង្កើតនូវតួនាទីស្ត្រី ក្នុងការធ្វើសេចក្តីសម្រេច រួមទាំងការបញ្ចូល ទៅក្នុងច្បាប់យុទ្ធសាស្ត្រ និងកម្មវិធីនយោបាយ ដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះ បាននាំមកនូវ ការកើនឡើង ជាបណ្តើរៗ នូវសមាមាត្រស្ត្រី ជាថ្នាក់ដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅក្នុខេត្តកំពង់ឆ្នាំង ស្រ្តីជាថ្នាក់ដឹកនាំ ពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ខេត្ត ដែលបានបម្រើការងារ ជាថ្នាក់ដឹកនាំមន្រ្តីរាជការ និង វិស័យឯកជន មានប្រមាណជាង ៤២ ភាគរយ ។

នាឱកាសនោះ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថាៈ សិក្ខាសាលា ដែលបានរៀបចំឡើង នាពេលនេះ គឺពិតជាមាន សារៈសំខាន់ ក្នុងការបណ្តុះគំនិតស្មារតី លើកកម្ពស់សិទ្ធសិរីភាពរបស់នារី នៅក្នុងដំណាក់កាល នៃការវិវឌ្ឍន៍របស់ ប្រទេសជាតិ នាពេលបច្ចុប្បន្ន ។ លោក បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅគ្រប់អាណត្តិ តែងតែបានលើកឡើង អំពីគោលការណ៍ សិទ្ធិស្មើភាពគ្នា រវាងបុរស និងស្រ្តី ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយទៀត ធ្វើយ៉ាងណា ឲ្យតួនាទីរបស់ស្រ្តី កាន់តែសំខាន់ឡើងៗ ហើយនៅក្នុងអាណត្តិទី៥នេះ រាជរដ្ឋាភិបាល បានបញ្រ្ជាបស្ត្រី ជាថ្នាក់ដឹកនាំ ឲ្យបានយ៉ាងតិច ៣០ ភាគរយ ទៅ ៥០ ភាគរយ ។

លោកបានបន្តថាៈ ទន្ទឹមនឹងកាគាំទ្រយ៉ាងពេញទំហឹង ពីគ្រប់មជ្ឈដ្ឋាននានា ដល់ស្រ្តីនោះ ស្ត្រីខ្លួនឯង ក៍ត្រូវពង្រឹងនូវសមត្ថភាព និងលើកកម្ពស់ សមត្ថភាពខ្លួនឯង ប្រកដោយភាពជឿជាក់ លើខ្លួនឯង និងកិច្ចសហការ សាមគ្គី ក្នុងការដឹកនាំ និងការទទួលខុសត្រូវ លើតួនាទី និងភារកិច្ចរបស់ខ្លួន ។

លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ សិក្សាររៀនសូត្រ ដកស្រង់បទពិសោធន៍ ពីគ្នាទៅវិញទៅមក ដើម្បីបង្កើននូវ ចំណេះដឹង ដល់ស្រ្តី លើវិស័យព័ត៌មាន ឲ្យកាន់តែប្រសើរឡើង ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ូ​លីកា ទិញ​រថយន្ដ​ទំនើប...

ដោយ​៖​បញ្ញា​សាស្ត្រ / ភ្ន...

នាំ​អំណោយ​២​លាន​រៀល របស់​...

ដោយ​: រ៉ា​ម៉ន​/ ភ្នំពេញ​:...

សមត្ថកិច្ច​ចម្រុះ​ចុះបង្ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

រថយន្ត​ដឹក​អ្នកដំណើរ​ក្រុ...

​ដោយ​: អង្គរតូច / សៀមរាប​...