Home ព័ត៌មានជាតិ សង្គម បំពាក់អាវុធដល...

បំពាក់អាវុធដល់កម្លាំងអន្តរាគមន៍ នៃខេត្តបន្ទាយមានជ័យ

ដោយៈភ្នំស្វាយ/បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានណែនាំដល់កងកម្លាំង នគរបាលអន្តរាគមន៍ ត្រូវគ្រប់គ្រង និងថែរក្សាអាវុធឲ្យ បានគង់វង្ស ក្រោយពេលស្នងការដ្ឋាន បានបំពាក់អាវុធ សម្រាប់ការប្រតិបត្តិការអន្តរាគមន៍ ក្នុងនោះក៏មិនត្រូវយកអាវុធចេញ ដោយគ្មានបទបញ្ជាឡើយ។

លោកស្នងការ បានបំពាក់អាវុធថ្មី ដល់កងកម្លាំងនគរបាលអន្តរាគមន៍ ចំនួន ២០ នាក់ ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ជាស្នងការរង នាយ នាយរងការិយាល័យ នាយ នាយផ្នែក សរុបចំនួន ២៦២ នាក់។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានបញ្ជាក់ថាៈ អាវុធនេះ ត្រូវបាននាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រគល់ជូន ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីបំពាក់ដល់ កងកម្លាំងនគរបាលអន្តរាគមន៍ សំដៅរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងការពារឥស្សរជន ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោង​ម៉ាស៊ីនកិនស្រូវ​មួយកន...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

អភិបាលខណ្ឌ​កំបូល នាំយក​សៀ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នា...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...

EL : Arsenal, Leicester, ...

​ប្រែ​សម្រួល : កញ្ញា​ដា...