Home ព័ត៌មានជាតិ សង្គម ប្រគល់ឯកសារទា...

ប្រគល់ឯកសារទាក់ទងនឹងការគ្រប់ គ្រងជនបរទេសអន្តោប្រវេសន៍នៅ ស្រុកឯកភ្នំ

ដោយ:គ្រញូង/បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតពីលោកឧត្តម សេនី យ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងទទួលផែនការ​ងារអន្តោ ប្រវេសន៍ បានដឹកនាំកម្លាំងផែនការងារគ្រប់គ្រងជនបរទេស ចុះទៅភូមិក្បាលតោលឃុំកោះជី វាំង ស្រុកឯកភ្នំ(បឹងទន្លេសាប)ស្ថិតនៅលើផែ(ផ្ទះបណ្តែតទឹក) អន្តោប្រវេសន័ប្រចាំទន្លេសាប ដើម្បីធ្វេីការប្រគល់ប័ណ្ណទទួលស្គាល់ការស្នាក់នៅនិងជម្រុញសមាជិកគ្រប់អាយុក្នុងឧបសម្ព័នដាក់ពាក្យសុំប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ ព្រម
ទាំងទទួលពាក្យសុំបន្តសុពលភាពប័ណ្ណស្នាក់នៅរបស់ជនបរទេសអន្តោប្រ វេសន្ត។

ជាមួយនេះដែរលោកស្នងការរងបានណែនាំដល់ជនបរទេសអន្តោប្រវេសន្តទាំងអស់ដែលទទួល បានប្រកាសនិង ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ ហើយត្រូវប្រតិបត្តិដូចខាងក្រោម៖
១-រក្សាទុកឯកសារនេះឱ្យបានល្អ កុំឱ្យបាត់បង់ហេីយនៅពេលជិតផុតសុពល
ភាពត្រូវយកប័ណ្ណមកបន្សុពលភាព។
២-ត្រូវគោរពនិងប្រតិបត្តិតាមច្បាប់នៃព្រះរាជា ណាចក្រកម្ពុជា។
៣-ការចេញចូលទៅក្រៅមូលដ្ឋាននេះមានរយ: ពេលយូរត្រូវផ្តល់ដំណឹងដល់សមត្ថកិច្ចនគរបាល មូលដ្ឋានឲ្យបានជ្រាបជាព័ត៌មាន។
៣-ករណីបុគ្គលណាបានប្រព្រឹត្តិផ្ទុយនឹងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលទោស កំហុសស្របតាមច្បាប់ជាធរមាន៕/b


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នា...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...

EL : Arsenal, Leicester, ...

​ប្រែ​សម្រួល : កញ្ញា​ដា...

ម៉ាឡេស៊ី​តំរូវអោយ​និយោជក​...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

សមត្ថកិច្ច ឃាត់ខ្លួន​ជនសង...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...