Home ព័ត៌មានជាតិ នយោបាយ ​រយៈពេល​ជិត៨ ...

​រយៈពេល​ជិត៨ ម៉ោង រដ្ឋសភា​បាន​ពិភាក្សា​អនុម័ត​ទាំងស្រុង​លើ​សេច ក្តីព្រាងច្បាប់​ចំនួន ៨

ដោយៈ​សុផល​/​ភ្នំពេញ​៖​នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​៥​នីតិកាល​ទី ៦ រដ្ឋសភា​នៅ​ថ្ងៃទី ៦ខែតុលាឆ្នាំ២០២០ រដ្ឋសភាជាតិ​បាន​ពិភាក្សា​និង​បានអនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន៨​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រីហេង សំរិន ប្រធានរដ្ឋសភា។​សេចក្តីព្រាងច្បាប់​ទាំង​៨​ដែល​រដ្ឋសភា​ពិភាក្សា​អនុម័ត​សុទ្ធសឹង​តែមាន​សារៈសំខាន់​នៅក្នុង​សង្គមជាតិ​ពង្រឹង​កិច្ចការ​សង្គម​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ក្នុងប្រទេស​និង​អន្តរជាតិ​ព្រមទាំង​បង្កើន​កិច្ច សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្តក្នុង​វិស័យពាណិជ្ជកម្ម​ច្បាប់​និង​បរិស្ថាន​ទៀត ផង ។​

​សេចក្តីព្រាងច្បាប់​ទាំង​៨​ដែល​រដ្ឋសភា​អនុម័ត​នោះ​រួមមាន​៖១-​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ការប្រើប្រាស់​និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​។​២-​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋា ភិបាល​នៃ​ម៉ាឡេស៊ី​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធនឹង​ពន្ធ​លើ​ប្រាក់ចំណូ ល​និង​ការបង្ការ​ការ​គេចវេះ​ពន្ធ​និង​ការចៀសវាង​ពន្ធ​។​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋកូរ៉េ​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​និង​ការបង្ការ​ការ​គេចវេះ​ពន្ធ​និង​ការចៀស វាង​ពន្ធ ។ ៣- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័តយល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ ។​៤- សេចក្តីព្រាងច្បាប់​ស្តីពី​ការ អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្តីពី​បត្យាប័ន​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​។​៥-សេចក្តីព្រា ងច្បាប់​ស្តីពី​ការអនុម័ត យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សហព័ន្ធ​រុស្សី​។​៦-​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​អនុ ម័ត​យល់ព្រម​លើ​អនុសញ្ញា​មីណា​ម៉ា​តា​ស្តីពី​បារត​។​៧-សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​វិសោធនកម្ម​ពិធីសារ​ម៉ុងរ៉េអាល់​ស្តីពី​សារធាតុ​បំផ្លាញ​ស្រទាប់ អូហ្សូន និង ទី​៨- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពា ណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​សូមជម្រាបថា​ក្នុងការ​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ខាងលើ​រដ្ឋសភា​បាន​ដំណើរ​តាម​នីតិវិធី​ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៨:០០​នាទី​ព្រឹក​ដំណើរការ​កិច្ចប្រជុំ​រហូតដល់​ម៉ោង ១៤:៥០​នាទី​រសៀល ទើប​បិទ​បញ្ចប់​នៃ​កិច្ចប្រជុំ​៕BR​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular