Home ព័ត៌មានជាតិ សន្តិសុខ ​អ្នកស្រី​អនុ...

​អ្នកស្រី​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ម្នាក់​បាន​ចូល​បំភ្លឺ​លើ​បណ្តឹង​ទ្វេ​ពន្ធភាព​

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​អ្នកស្រី​តុង​ផល្លី មុខងារ​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែល​ជាប់​ពាក់ព័ន្ធ​ករណី​យកប្តី​គេ​រហូតដល់​មានកូន​ស្រី​មួយ​នោះបាន​ចូល​បំភ្លឺ​លើ​បណ្តឹង​ទ្វេ​ពន្ធភាព​តាម​ពាក្យបណ្តឹង​របស់​អ្នកស្រី​អោ ចាន់នី​ដា នៅ​ព្រឹក​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០២០​។​

​អ្នកស្រី​តុង​ផល្លី​បាន​ត្រូវ​លោក​ស៊ិត​វណ្ណៈ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កៅះ​ហៅ​ជា​លើក​ទី​២​ឲ្យ​ចូល​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០២០​ដើម្បី​ធ្វើការ​បំភ្លឺ​តែ​អ្នកស្រី​សុំ​ពន្យា​ពេល​រហូតមក​ដល់ពេលនេះ​។​ចំពោះ​លទ្ធផល​នៃ​ការចូល​បំភ្លឺ​នេះ​មិនមាន​ប្រភព​ណា​បញ្ជាក់​ឲ្យ​ដឹង​ជា​ផ្លូវការ​នោះទេ​។​ទោះជា​យ៉ាងណាក្តី​តាម​នីតិវិធី​នៅក្រោយ​ការចូល​បំភ្លឺ​នេះ​តុលាការ​ត្រូវ​សម្រេច​ចោទប្រកាន់​អ្នកស្រី​តុង​ផល្លី​ឬ​មិន​ចោទប្រកាន់​ដោយ​ចេញ​ដីកា​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​។​ប៉ុន្តែ​ដើមបណ្តឹង​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។​

​នៅ​ចន្លោះ​ពេលដែល​តុលាការ​កំពុង​ពិចារណា​នេះ​អ្នកស្រី​អោ​ចាន់នី​ដា​បាន​សំណូមពរ​យ៉ាងទទូច​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​កំពូលៗ​ពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​មេត្តាជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​រក​យុត្តិធម៌​ឲ្យ​ផង​ព្រោះ​ជនសង្ស័យ​ក្នុង​សំណុំ​រឿងនេះ​ជា​បុគ្គល​មានបុណ្យ​សក្តិ​និង​អំណាច​បានធ្វើការ​កៀបសង្កត់​និង​គំរាមកំហែង​តាម​គ្រប់​រូបភាព​បណ្តាល​ឲ្យ​ដើមបណ្តឹង​មានការ​តក់ស្លុត​និង​ភិតភ័យ​យ៉ាងខ្លាំង​។​


​ទន្ទឹមនេះ​អ្នកស្រី​អោ​ចាន់នី​ដា​បាន​បញ្ជាក់ថា​ក្នុងជំនួប​នាពេល​កន្លងមក​នោះ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​អះអាងថា​មិន​លូកដៃ​ធ្វើ​អន្តរាគមន៍​ណាមួយ​ក្នុង​រឿងនេះ​ទេ​ព្រោះ​ជា​រឿង​បុគ្គល​ដោយ​ទុក​ឲ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

អ្នកស្រី អោ ចាន់ នី ដា អាយុ​៤៧​ឆ្នាំ មុខរបរ​គ្រូបង្រៀន​មាន ទីលំនៅ បច្ចុប្បន្ន ផ្ទះ​លេខ ១១៤ ផ្លូវលំ ភូមិ ថ្មី សង្កាត់ ដង្កោ​ខណ្ឌដង្កោ រាជធានី ភ្នំពេញ​បានដាក់​ពាក្យបណ្តឹង​មក​ព្រះរាជអាជ្ញា អម សាលាដំបូង រាជធានី ភ្នំពេញ​ដែលមាន​កម្មវត្ថុ សុំ ប្តឹ ង ពី ឈ្មោះ រុន មាត្រា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​និង ឈ្មោះ តុង ផល្លី ភេទ ស្រី​អាយុ​៣៨​ឆ្នាំ មាន ទីលំនៅ ផ្ទះ​លេខ ១៧០ ផ្លូវ ១១០ ក្រុម ៣ ភូមិ ព្រែក តា ដុល ឃុំ ពោធិ បាន ស្រុក កោះធំ ខេត្តកណ្តាល និង អ្នកសមគំនិត ពី បទ​ទ្វេ​ពន្ធភាព ។

​ក្នុង​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០២០​បានបញ្ជាក់​ថា​នាង​ខ្ញុំ និង ឈ្មោះ រុន មាត្រា បាន រៀបការ នឹង​គ្នា ជា ប្រពន្ធ ប្ដី នៅ ឆ្នាំ ១៩៩៦ ដោយ បាន ចុះ សំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវ តាមច្បាប់​។​នៅក្នុង ចំណងអាពាហ៍ពិពាហ៍ នេះ នាង​ខ្ញុំ និង ឈ្មោះ រុន មាត្រា មានកូន ចំនួន ៣ នាក់ ។​គឺ កូន ទី ១ ឈ្មោះ មាត្រា វរ ល ក្ខ័ ណ ភេទ ស្រី អាយុ ២៤ ឆ្នាំ កូន ទី ២ ឈ្មោះ មាត្រា ច័ន្ទ ឧ​ត្ត​ម ភេទ​ប្រុស អាយុ ២០ ឆ្នាំ និង កូន ទី ៣ ឈ្មោះ មាត្រា ជុតិមន្ត ភេទ​ប្រុស អាយុ ១៥ ឆ្នាំ ។

​ការរស់នៅ មួយ រយៈ ចុងក្រោយ នេះ នាង​ខ្ញុំ បាន សង្កេតឃើញ ថា ឈ្មោះ រុន មាត្រា ចេះតែ បង្ករឿង ហេតុ ដាក់ ប្រពន្ធ កូន មិនចេះចប់​មិនចេះហើយ ។ ដោយ មានការ សង្ស័យ នាង​ខ្ញុំ ក៏បាន តាមដាន ពី សកម្មភាព ប្ដី នាង​ខ្ញុំ ទើប ដឹង ថា ឈ្មោះ រុន មាត្រា និង ឈ្មោះ តុង ផល្លី បាន លួច ស្រឡាញ់ គ្នា ជាច្រើន ឆ្នាំ មក ហើយ រហូតដល់ មាន កូនស្រី ម្នាក់ ឈ្មោះ មាត្រា ជននីនាថ ដែល សព្វថ្ងៃ មាន អាយុ ២ ឆ្នាំ ។​
​មិនតែប៉ុណ្ណោះ ពួកគេ ថែមទាំង បាន ចុះឈ្មោះ ក្នុង សៀវភៅ ស្នាក់នៅ ទទួលស្គាល់ ជា ប្តី ប្រពន្ធ នឹង​គ្នា ដោយ មានការ ឃុបឃិត សម្របសម្រួល ពី នគរបាល ប៉ុស្តិ៍ ឃុំ ពោធិ៍ បាន និង នគរបាល ស្រុក កោះធំ ខេត្តកណ្តាល ទាំង ដែល ចំណងអាពាហ៍ពិពាហ៍ រវាង នាង​ខ្ញុំ និង ឈ្មោះ រុន មាត្រា នៅ មិនទាន់ បាន រំលាយ តាមផ្លូវ ច្បាប់ នៅឡើយ ។​

​ពាក្យបណ្តឹង​នេះ​បាន​សំណូមពរ លោក ព្រះរាជអាជ្ញា មេត្តា ធ្វើការ ចោទប្រកាន់ និង ផ្ត ន្ទា ទោស លើ ឈ្មោះ រុន មាត្រា និង ឈ្មោះ តុង ផល្លី ព្រមទាំង អ្នកសមគំនិត ក្នុង អំពើ ខាងលើ ឲ្យ បាន ធ្ងន់ធ្ងរ ទៅតាម ច្បាប់ ដោយ ក្ដី អនុគ្រោះ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ​នៅ​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០២០​កន្លងទៅ​អ្នកស្រី​តុង​ផល្លី​បានដាក់​ពាក្យ​មក​សាលាដំបូង​ខេត្តកណ្តាល​ដើម្បី​សុំ​លែងលះ​តាម​ការព្រមព្រៀង​ជាមួយ ឈ្មោះ រុន មាត្រា ។​ក្នុង​ពាក្យសុំ​នេះ​អ្នកស្រី​តុង ផល្លី បាន​ជម្រាប ជូន ប្រធាន សាលា ដំបូង ខេត្តកណ្តាល ជ្រាប ថា យើងខ្ញុំ បាន រៀប​អាពាហ៍ពិពាហ៍ ស្របច្បាប់ នៅ ឆ្នាំ ២០១០ ។

​នៅ ពេលនេះ យើងខ្ញុំ បាន អស់ មនោសញ្ចេតនា ក្នុង ការរស់នៅ ជា ប្ដី ប្រពន្ធ នឹង​គ្នា ទៀតហើយ ។ យើងខ្ញុំ បាន ព្រមព្រៀង លែងលះ គ្នា ដោយ​ស្ម័គ្រចិត្ត ។ ដោយឡែក ការ បំពេញ អាហារ កិច្ច ចំពោះ កូនស្រី ឈ្មោះ មាត្រា ជននីនាថ ជា បន្ទុក តែម្នាក់ឯង របស់ ម្តាយ (​តុង ផ ល្លី ) ។

​ចំណែក​នៅ​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០២០​កន្លងទៅ​នេះដែរ​លោក​រុន មាត្រា បាន​ពឹងពាក់​មេធាវី​លោក អ៊ឹម​បូរ៉ា​ជា​តំណាង​ដោយ​អាណត្តិ​បានដាក់​ពាក្យបណ្តឹង​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែលមាន​កម្មវត្ថុ​ស្នើសុំ ឲ្យ​តុលា​ការចេញ​ដីកា​សម្រេច ដែល មាន​ខ្លឹមសារ​សុំ លែងលះ ពី អ្នកស្រី​អោ ចាន់នី​ដា និង ឈប់ រួមរស់ ជា ប្តី ប្រពន្ធ តទៅទៀត ។

​អង្គហេតុ នៃ ការ ទាមទារ នេះ​លោក​រុន មាត្រា បាន​អះអាងថា​លោក រៀប​អាពាហ៍ពិពាហ៍ តាម ប្រពៃណី ទំនៀមទម្លាប់ ខ្មែរ ជាមួយ អ្នកស្រី​អោ ចាន់នី​ដា កាលពី ឆ្នាំ ១៩៩៦ និង​បាន ចុះ សំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវ តាមផ្លូវ​ច្បាប់ នៅ ឆ្នាំ​១៩៩៦ (​សំបុត្រអាពាហ៍ពិពាហ៍ រក្សាទុក នៅ​ចុង ចម្លើយ ) ។​
​ក្នុង​ចំណង​អា​ពា​ហ៍​ព៌​ពា​ហ៍​នេះ​យើងខ្ញុំ​បង្កើត​បានកូន​ចំនួន​៣​នាក់​ដែល​បច្ចុប្បន្ន​កូន​ទាំង​៣​នាក់​កំពុង​រស់នៅ​ក្នុងបន្ទុក​។​ចំពោះ​មូលហេតុ​នៃ​ការប្តឹង​លែងលះ​នេះ​លោក​រុន​មាត្រា​បាន​បញ្ជាក់ថា​ដោយសារ​ការរស់នៅ​មិន​ចុះសម្រុង​បណ្តាល​ឲ្យ​មាន​ភាព​រកាំរកូស​ឈានដល់​មានការ​ប្រេះឆា​កាន់តែ​ធ្ងន់ធ្ងរ​រហូតដល់​អស់​ម​នោ​ស​ញ្ចេ​ត​នា​រៀងៗ​ខ្លួន​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...