ធ្វើ​កឋិន​ផង​និង​ធ្វើ​អំណោយ​ជា​ផ្ទះមួយ​ខ្នង​ផង​នៅ​ស្រុកកំណើត​

ដោយៈ​ច័ន្ទ​គារ​/​តាកែវៈឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា មេបញ្ជាការរង​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​លោកស្រី ព្រមទាំង​ក្រុមគ្រួសារ​បាន​ផ្តួចផ្តើម​ដង្ហែ​អង្គ​កឋិនទាន​សាមគ្គី​ពី​ខេត្តសៀមរាប​ទៅកាន់​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។ ទន្ទឹមនេះ​ក៏មាន​ធ្វើជា​អំណោយ​ផ្ទះមួយ​ខ្នង​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ថែម​ទៀតផង​។​

ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ានិងភរិយា ដង្ហែរអង្គ​កឋិនទាន​សាមគ្គី​ដើម្បី​កសាង​កុដិ​មួយ​ខ្នង​នៅ​វត្ត​ត្រពាំង​ធំ​វត្ត​ត្រពាំង​ធំ​ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​ស្រុក​ត្រាំកក់​ខេត្តតាកែវ​(រូបថតច័ន្ទគារ)

អង្គ​កឋិនទាន​ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា បាន​ប្រារព្ធ​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​ដង្ហែទៅកាន់​វត្ត​ត្រពាំង​ធំ​ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​ស្រុក​ត្រាំកក់​ខេត្តតាកែវ​។​កឋិន​ទា​នេះ​ទទួលបាន​បច្ច័យ​ជាង​៦.០០០​ដុល្លារ​ដើម្បី​យកទៅ​កសាង​កុដិ​មួយ​ខ្នង​ដែល​បច្ចុប្បន្ន​កសាងបាន​៥០​ភាគរយ​។​
បន្ទាប់​អង្គ​កឋិន ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា និង​ភរិយា រួមជាមួយ​អាជ្ញាធរ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង , ព្រះ​មង្គល​បញ្ញា សៅរ៍ តា​រ៉ាវី អនុគណ​ស្តីទី​ស្រុក​ត្រាំកក់ ,​ព្រះ​រតន​ជោ​តោ ច​យ ពៅ ព្រះ​សមុហ៍​គណ​ស្រុក​ត្រាំកក់ និង​ព្រះគ្រូ​សង្ឃ​ប្ប​ជ្ជោ​តោ មឿ​ន ណន ចៅអធិការ​វត្ត​ជ្រោះ​តូច បានរួម​គ្នា​ធ្វើ​ពិធី​ប្រគល់​ផ្ទះមួយ​ខ្នង ដែលមាន​ទំហំ​បួន​ម៉ែត្រ​គុណ​និង​ប្រាំមួយ​ម៉ែត្រ ធ្វើ​ពី​ដែក​ប្រក់​និង​ជញ្ជាំង​ស​ង្ក័​សី​ភ្លី ជូន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែលជា​ស្ត្រី​មេម៉ាយ ស្ថិតនៅ​ភូមិ​គោ​ចិន​លែង ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ។ ផ្ទះមួយ​ខ្នង​ចំណាយ​ថវិកា​ចំនួន​៤,៥​លាន​រៀល​។​

ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ានិងភរិយា ដង្ហែរអង្គ​កឋិនទាន​សាមគ្គី​ដើម្បី​កសាង​កុដិ​មួយ​ខ្នង​នៅ​វត្ត​ត្រពាំង​ធំ​វត្ត​ត្រពាំង​ធំ​ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​ស្រុក​ត្រាំកក់​ខេត្តតាកែវ​(រូបថតច័ន្ទគារ)


ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា មានប្រសាសន៍ថា​ការធ្វើ​កឋិនទាន​សាមគ្គី​កសាង​កុដិ​និង​កសាង​ផ្ទះមួយ​ខ្នង​ជូន​ប្រជាពលរដ្ឋ គឺ​ទីនោះ​គឺជា​ស្រុកកំណើត​របស់លោក​តែម្តង ។​អស់​រយៈពេល​១៦​ឆ្នាំ​មកហើយ លោក​បាន​កសាង​សមិទ្ធផល​ជាច្រើន​នៅ​ស្រុកកំណើត និង​ចូលរួម​ក្នុងសង្គម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​
​សម្តេច​តេ​ជោ ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​៕

ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ានិងភរិយា ដង្ហែរអង្គ​កឋិនទាន​សាមគ្គី​ដើម្បី​កសាង​កុដិ​មួយ​ខ្នង​នៅ​វត្ត​ត្រពាំង​ធំ​វត្ត​ត្រពាំង​ធំ​ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​ស្រុក​ត្រាំកក់​ខេត្តតាកែវ​(រូបថតច័ន្ទគារ)
ពិធី​ប្រគល់​ផ្ទះមួយ​ខ្នង​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ភូមិ​គោ​ចិន​លែង ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​(​រូប​ថ​តៈ​ច័ន្ទ​គារ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោ​កស សុខា ដឹកនាំ​ក្រុមកា...

ដោយ​: មុនី​រ័ត្ន / បន្ទាយ...

ឆេះ​រោង​ម៉ាស៊ីនកិនស្រូវ​ន...

ដោយ​: ចាន់តូ / ភ្នំពេញ​: ...

កម្លាំង​អាជ្ញាធរ​ចុះបង្ក្...

​ដោយ​: ចាន់តូ / ភ្នំពេញ​:...

ទោះ​ស្ថិតនៅ​ក្នុងដំណាក់កា...

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ បើ...