Home ព័ត៌មានជាតិ សញ្ញាបត្រថ្នា...

សញ្ញាបត្រថ្នាក់បរិញ្ញាបត្រវេជ្ជសាស្ត្រពីប្រទេសចិន បានត្រូវ ទទួល ស្គាល់ស្មើនឹងសញ្ញាបត្រវេជ្ជបណ្ឌិ តទូទៅនៅកម្ពុជា

ដោយៈសុផល/ភ្នំពេញ៖ ឥឡូវនេះ មានការទទួលស្គាល់​ពីរាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​សញ្ញាបត្រដែលនិស្សិតកម្ពុជាទទួលបានពីប្រទេសចិន។ សញ្ញាបត្រថ្នាក់​បរិញ្ញាបត្រ​វេជ្ជ​សាស្ត្រពីប្រទេសចិនសមមូលស្មើនឹងសញ្ញាបត្រវេជ្ជបណ្ឌិតទូទៅនៅកម្ពុជានិង​ថ្នា​ក់​បរិញ្ញាបត្រជាន់ខ្ពស់វេជ្ជសាស្ត្រពីប្រទេសចិនសមមូលស្មើនឹងសញ្ញាបត្រវេជ្ជ​បណ្ឌិ​ត​​ឯកទេសនៅកម្ពុជា។

នាដើមសប្តាហ៍នេះសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនដែល​ហៅ​​កាត់ថាACSCបានរៀបចំកិច្ចប្រជុំជាមួយក្រុមនិស្សិត​វេជ្ជបណ្ឌិតកម្ពុជា​មកពីប្រទេស​ចិ​ន​ប្រមាណ៦០រូប នៅសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា​ដើម្បីផ្សព្វផ្សាយនិង​អបអរ​សា​ទ​រ​អំពីភាពជោគជ័យក្នុងការទទួលស្គាល់និងសមមូលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រវេជ្ជសាស្ត្រពីប្រទេ​សចិន សមមូលស្នើនឹងសញ្ញាបត្រវេជ្ជបណ្ឌិតទូទៅនៅកម្ពុជានិងថ្នាក់​បរិញ្ញា​បត្រជាន់ខ្ពស់វេជ្ជសាស្ត្រពីប្រទេសចិន សមមូលស្នើនឹងសញ្ញាបត្រវេជ្ជបណ្ឌិត​ឯកទេស​នៅកម្ពុជា របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។

សមាគមនិស្សិត ក៏បានណែនាំអំពីនីតិវិធីសមមូលសញ្ញាបត្រវេជ្ជសាស្ត្រ​ពីប្រទេសចិន​ដល់​និស្សិតដែលទើបបញ្ចប់ការសិក្សាព្រមទាំងណែនាំឲ្យនិស្សិតវេជ្ជបណ្ឌិត​ឲ្យចូល​រួម​ការ​ងារស្ម័គ្រចិត្តក្នុងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលរួមចំណែក​ក្នុង​កិច្ចការសង្គមតាមរយៈការជួយសង្ក្រោះ និងព្យាបាលជំងឺប្រជាពលរដ្ឋដែលមាន​ជីវភាព​ខ្វះខាត​នៅតាមជនបទដាច់ស្រយាលផង។ 

លោក អ៊ុ វុទ្ធទី អតីតប្រធានសមាគមនិស្សិតអាណត្តិទី១ បច្ចុប្បន្នជាស្ថាបនិក និងជា​ប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹង​ថាៈ​និស្សិតកម្ពុជាកំពុងសិក្សានិងបញ្ចប់ការសិក្សាជំនាញវេជ្ជសាស្ត្រពី​ប្រទេសចិន​សរុប​ចំនួន២៥៥នាក់ ទទួលបានក្តីរំភើបសប្បាយរីករាយយ៉ាងខ្លាំងក្រោយពីសមាគម​និស្សិត​ទទួលបានជោគជ័យក្នុងការស្នើសុំទទួលស្គាល់ និងសមមូលសញ្ញាបត្រវេជ្ជសាស្ត្រ​ពី​ប្រទេសចិន របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។

សមាគមនិស្សិត រួមទាំងក្រុមនិស្សិតវេជ្ជបណ្ឌិតកម្ពុជានៅប្រទេសចិន សូមអរគុណ​សន្តិភាព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ចំពោះសម្តេច​អគ្គមហា​សេនាបតី​តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមហ៊ុន ម៉ាណែ​ត ដែលតែងយកចិត្តទុកដាក់ខ្ពស់ចំពោះយុវជននិស្សិតកម្ពុជានៅក្រៅប្រទេស ជាពិសេស​និស្សិតកម្ពុជានៅប្រទេសចិន។

ជាមួយគ្នានេះដែរ សមាគមនិស្សិត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯក ឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា,ឯកឧត្តម សាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល,ឯកឧត្តមទូច វិសាល សុខ រដ្ឋ​លេខាធិការក្រសួងអប់រំយុវជន និងកីឡា,ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យ ក្រសួង អប់រំយុវជននិងកីឡា​និងជាអគ្គលេខាធិការគណៈកម្មាធិការទទួលស្គាល់គុណភាពអប់ រំ នៃកម្ពុជា(ACC),ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិកាក្រសួងរ៉ែ និង ថាមពល, លោក ហោ សេរីវឌ្ឍន៍ ប្រធានអង្គការយុវជនដើម្បីមាតុភូមិ, ឯកឧត្តម សុខ សប្បាយណា អនុ​រដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋ លេខា​ក្រសួងអប់រំ យុវជននិងកីឡា,លោកស្រី ទូច ស្រីនាង ប្រធាននាយកដ្ឋានធនធាន មនុស្សនៃក្រសួងសុខាភិបាល ក្រុមការងារគណៈកម្មការអន្តរក្រសួង​ក្នុងការវាយតម្លៃ​ទទួលស្គាល់សញ្ញាបត្រនិងក្រុមការងារនិស្សិតវេជ្ជបណ្ឌិតដែលបានជួយជំរុញ​ការខិត​ខំការចូលរួមការទទួលស្គាល់និងការឱតម្លៃចំពោះការសិក្សាផ្នែកវេជ្ជសាស្ត្រ​នៅ​ប្រទេស​ចិន រហូតមានការទទួលស្គាល់និងសមមូលសញ្ញាបត្រវេជ្ជសាស្ត្រពីប្រទេសចិន។

ក្រុមនិស្សិតវេជ្ជបណ្ឌិតកម្ពុជាដែលបានបញ្ចប់ការសិក្សា បេ្តជ្ញាខិតខំអនុវត្តការងារ និង​គោរពតាមក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យអោយបានត្រឹមត្រូវ ដើម្បីចូលរួមជួយ​លើក​កំពស់​សុខុមាលភាពប្រជាពលរដ្ឋ និងសង្គមជាតិ៕ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...